Friday, November 28, 2025
Homeតារាខ្មែរមាស សុខសោភា គ្រងឈុតកូនក្រមុំ ត្រៀមចូលរោងការ?

មាស សុខសោភា គ្រងឈុតកូនក្រមុំ ត្រៀមចូលរោងការ?

បើទោះជាពេលនេះមានវ័យ៤០ឆ្នាំទៅហើយក្ដី ប៉ុន្ដែមាស សុខសោភា ដែលគ្រងឈុតកូនក្រមុំនោះ នៅតែមានសម្រស់ក្មេងជាងវ័យដដែល។ អ្នកខ្លះថា សុខសោភា ចូលចិត្តគ្រងឈុតប្រពៃណីទាំងនោះ អាចជាការធ្វើតេស្ដឲ្យហើយ មុននឹងនាងសម្រេចចិត្តរៀបការពាក់ឈុតកូនក្រមុំមែនទែន ប៉ុន្តែខ្លះទៀតថា នាងត្រូវបានថៅកែសម្អាងការហៅនាងឲ្យថតស្ពតពាណិជ្ជកម្ម ទើបអតីតតារាចម្រៀងថោនរូបនេះ ទៅថតយកលុយទៅ មិនមែនជាការថត Pre-Wedding សម្រាប់ផ្ទាល់ខ្លួនរបស់នាងឡើយ។

អំឡុងពេលដែលមាស សុខសោភា បង្អួតរូបសម្រស់កាន់តែទាក់ទាញក្នុងឈុតបុរាណជាច្រើនឈុតនោះ ដំណឹងរៀបការរបស់នាងក៏កាន់តែស្ងប់ស្ងាត់ទៅដែរ ខណៈដែលនាងធ្លាប់ផ្ដល់ចម្លើយដល់អ្នកយកព័ត៌មានយើង ខុសៗគ្នា ដោយជួនកាលថា អាចរៀបការនៅ២ទៅ៣ឆ្នាំខាងមុខនេះទៀត និងពេលខ្លះនាងថា គ្មានគម្រោងរៀបការជាចំហនោះទេ។

ការស្ទាក់ស្ទើរក្នុងចិត្តរបស់មាស សុខសោភា ក្នុងការរៀបការនេះ ត្រូវបានគេសន្និដ្ឋានថា នាងមិនហ៊ានដឹកដៃគូស្នេហ៍ចូលរោងការ ព្រោះខ្លាចធ្លាក់កូដ។ ប៉ុន្ដែសោភា ថាមិនមែនជាចំណុចទាំងនោះទេ ព្រោះសព្វថ្ងៃអ្នកណាក៏ដឹងថា នាងកំពុងតែរស់នៅជាមួយអ្នកណាដែរ។

មាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរ មកពីកាណាដា លោកគ្រូពេទ្យអ៊ឹត រ៉ាដា រយៈពេល១៣ឆ្នាំមកហើយ ដោយបានលុបចោលគម្រោងរៀបការតាមប្រពៃណីខែ្មរ តាំងពីឆ្នាំ២០០៩ ក្រោមហេតុផលថា នាងបានរៀបការតាមបែបសាសនាគ្រឹស្តម្ដងរួចហើយ ជាមួយលោករ៉ាដា កាលពីឆ្នាំ២០០៨ នៅព្រះវិហារមួយនៅកាណាដា។

កាលពីថ្ងៃទី៩ ខែមិថុនា កន្លងមកនេះដែរ សោភា បានដើរចេញពីផលិតកម្មថោន ក្រោយរួមរស់នៅទ្រនំនេះបាន៩ឆ្នាំហើយ ពេលនេះនាងមិនទាន់លេចមុខនៅផលិតកម្មថ្មីនោះទេ តែបែរជាចេញបទថ្មី ”ស្រណោះដៃប្ដី” នៅផលិតកម្មផ្ទាល់ខ្លួន Camtrax របស់នាងទៅវិញ៕

RELATED ARTICLES