Friday, November 28, 2025
Homeតារាខ្មែរឈួន សុវណ្ណឆ័យ មេម៉ាយទ្រព្យស្ដុក ចេញទៅណាម្តងៗ ពាក់មាសរាប់តម្លឹង

ឈួន សុវណ្ណឆ័យ មេម៉ាយទ្រព្យស្ដុក ចេញទៅណាម្តងៗ ពាក់មាសរាប់តម្លឹង

មនុស្សមួយចំនួនយល់ថា អ្នកមេម៉ាយកូន៣ អ្នកនាងឈួន សុវណ្ណឆ័យ ក្រោយលែងប្ដីមន្រ្ដីស្ថានទូតបារាំង លោកប្រាក់ គន្ធី ទៅ​នាងរស់នៅពិបាក ខ្លួន១ចិញ្ចឹមកូនប្រុសស្រីតែម្នាក់ឯង ទើបអ្នកនាងរត់ទៅចិញ្ចឹមជ្រូក។

ប៉ុន្ដែការយល់ឃើញបែបនេះ គឺផ្ទុយស្រឡះតែម្ដង​ព្រោះថាក្រោយធ្លាក់ខ្លួនជាស្រី្ដមេម៉ាយភ្លាម​សុវណ្ណឆ័យ កាន់តែមានទ្រព្យហូរហៀរមិនចាញ់សេដ្ឋិនីឡើយ។ អ្នកនាងរស់នៅផ្ទះវីឡាស្កឹមស្កៃតម្លៃរាប់សែនដុល្លារ ហើយជិះរថយន្ដទំនើប៣គ្រឿងឆ្លាស់គ្នា គឺ  Lexus Lx570 , Alphard និង Ford ដែលគ្រាន់តែលេងម៉ូដឡាននេះតម្លៃជិតកន្លះលានដុល្លារទៅហើយ។

បើក្រឡេកទៅមើលកាបូបដៃ, ខ្សែក្រវ៉ាត់ ,ខ្សែក,បូ ,ខ្សែដៃ , ចិញ្ជៀន ,ក្រវិល និងឃ្នាបសក់  ជាដើម របស់សុវណ្ណឆ័យ នោះ​គឺធ្វើពីមាសទាំងអស់ ដែលពេលនាងទៅចូលរួមកម្មវិធីម្ដងៗ គឺសម្ភារៈជាប់ខ្លួនទាំងនោះមានតម្លៃរាប់សែនដុល្លារឯណោះ ព្រោះយកមាសទៅជាប់ខ្លួនរាប់តម្លឹង។

ទោះជាយ៉ាងណា ជុំវិញភាពហ៊ឺហារបស់ឈួន សុវណ្ណឆ័យ ដែលរស់នៅលើគំនរទ្រព្យទាំងនេះ នៅតែមិនទាន់មានភស្ដុតាងច្បាស់លាស់ទេថា តើនាងមានជីវភាពធូរធាដូចសព្វថ្ងៃនេះ បានមកពីប្រភពណា ខណៈដែលមនុស្សជាច្រើនដាក់ការសង្ស័យថា អ្នកមេម៉ាយទ្រព្យស្ដុករូបនេះមានគូស្នេហ៍នៅពីក្រោយខ្នង។

ប៉ុន្ដែសុវណ្ណឆ័យ ដែលថាមិនចង់អត្ថាធិប្បាយរឿងវីឡា លុយ ឡាន នោះ ធ្លាប់និយាយថា នាងបានលុយមកពីការលក់ជ្រូកនៅកសិដ្ឋានចិញ្ចឹមជ្រូករបស់នាងនៅខេត្តកំពង់ស្ពឺ ដែលដំណើរការជាច្រើនឆ្នាំមកហើយ។ យ៉ាងណា​ នាងមិននិយាយរឿងគូស្នេហ៍ថ្មីឡើយ ខណៈដែលមុននេះ គេឃើញនាងស្លៀកពាក់រ៉ូបរលុងៗ បែបជាស្រ្ដីមានផ្ទៃពោះ ទើបគេសង្ស័យថា នាងពពោះកូនទី៤ តែសុវណ្ណឆ័យ ឆ្លើយថា នាងគ្មានទម្ងន់ទេគ្រាន់តែឡើងសាច់ជាងមុនប៉ុណ្ណោះ។

ឈួន សុវណ្ណឆ័យ បានចែកផ្លូវគ្នាជាមួយអតីតប្ដី លោកប្រាក់ គន្ធី ហើយពេលនេះពួកគេមានគូស្នេហ៍ថ្មីរៀងៗខ្លួនអស់ទៅហើយ។ ប៉ុន្ដែសុវណ្ណឆ័យ និងលោកគន្ធី មិនដែលនិយាយរកគ្នាឡើយ នៅពេលដែលអ្នកទាំង២ បានជួបគ្នាដោយចៃដន្យ គឺសុខចិត្តដើរគេចមុខគ្នារៀងៗខ្លួន ប៉ុន្ដែលោកគន្ធី តែងតែទៅយកកូនទៅដើរលេងជាញឹកញាប់ បើទោះជាលោកនិងអតីតប្រពន្ធ លែងត្រូវគ្នាក្ដី៕

RELATED ARTICLES