គង់ សុជាតិ ដែលមានវ័យជាង៤០ឆ្នាំទៅហើយនោះ ត្រូវបង្ខំចិត្តពពោះកូនភ្លោះតាមសំណើស្វាមី ជា វិបុល បើទោះជាពេលនេះនាងមានកូនសរុប៣នាក់ទៅហើយក្ដី ប៉ុន្ដែតាមរយៈការមានរូបសម្រស់ក្មេងជាងវ័យហើយ ដើម្បីផ្គាប់ចិត្តប្ដីក្មេងនោះ អ្នកនាងសុជាតិ គ្មានជម្រើសអ្វីក្រៅពីយកកូនថែមតាមបំណងស្វាមីនោះទេ។

ពិធីការិនីហង្សមាសរូបនេះ បានចំណាយពេលវេលានាំប្ដីទៅដើរលេងនៅតាមបណ្ដាខេត្តមួយចំនួន នៅរយៈពេលចុងក្រោយនេះ ដូចជាថ្មីៗនេះ ទៅខេត្តសៀមរាប ខណៈដែលកាលពីថ្ងៃទី១៦ ខែកក្កដា អ្នកនាងសុជាតិ ក៏បានដឹកដៃប្ដីទៅស្រូបយកខ្យល់ឱកាសនៅខេត្តមណ្ឌលគិរី ផងដែរ។

អ្នកនាងសុជាតិ មានអារម្មណ៍ស្រស់ថ្លាល្អណាស់ហើយពិតជាមានសេចក្ដីសុខបំផុត នៅពេលដែលបានឱបរឹតប្ដីជាមួយការគយគន់ទេសភាពដ៏ស្រស់ស្អាតនោះ។

នេះជាការរឹតចំណងស្នេហាឡើងវិញរបស់អ្នកនាងគង់ សុជាតិ ជាមួយស្វាមីក្មេង លោកជា វិបុល ព្រោះតែមុននេះចំណងស្នេហាស្ទើរតែឈានទៅរកភាពប្រេះឆាទៅហើយ ដោយសារតែអ្នកនាងសុជាតិ ជាប់រវល់នាំកូនទៅបន្ដរការសិក្សានៅអូស្រា្ដលី និងមមាញឹកគ្រប់គ្រងហាងរក្សាសម្រស់ ទើបគ្មានពេល Sweet ជាមួយប្ដី ដឹងអី! ស្រាប់តែផ្ទុះរឿងលោកវិបុល ងាកទៅស្នេហ៍ស្និទ្ធអ្នកនាងចាន់ កែវនិមល ផ្អើលពេញផ្ទៃប្រទេស ធ្វើឲ្យសុជាតិ ចូលដេកពេទ្យក្នុងបន្ទប់សង្រ្គោះបន្ទាន់តែម្ដង។

យ៉ាងណា ក្រោយថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន បានបំបែកលែងឲ្យជា វិបុល ចាប់ដៃជាមួយចាន់ កែវនិមល ទៀតនោះ ពេលនេះ សុជាតិ ស្រស់ថ្លាឡើងវិញហើយ ព្រោះលោកវិបុល បានងាកមកស្រលាញ់ប្រពន្ធកូនលើសដើម។

ចំណងស្នេហ៍ជិត៧ឆ្នាំ សុជាតិ-វិបុល ទទួលបានចំណងដៃកូនស្រីម្នាក់ ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៣ឆ្នាំ។ ដើម្បីឲ្យចំណងស្នេហាកាន់តែរឹងមាំថែមទៀតសុជាតិ នឹងរៀបគម្រោងយកកូនភ្លោះ នាពេលឆាប់ៗជាមិនខាន៕


