Friday, November 28, 2025
Homeតារាខ្មែរសេដ្ឋិនីវ័យក្មេង ម៉ែរួយ ជួយដាំកូនឈើ ចូលរួមសាងសង់ផ្លូវបេតុង និងជួយដីលុបស្រះចំនួន២០០ឡាន នៅស្វាយរៀង

សេដ្ឋិនីវ័យក្មេង ម៉ែរួយ ជួយដាំកូនឈើ ចូលរួមសាងសង់ផ្លូវបេតុង និងជួយដីលុបស្រះចំនួន២០០ឡាន នៅស្វាយរៀង

ម៉ែរួយ ដែលគ្រប់គ្នាស្គាល់ថាជាគ្រូបង្រៀន និងពង្រឹងផ្លូវចិត្តដ៏ល្បីល្បាញមួយរូប តាមបណ្តាញសង្គម Facebook និងជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំមួយនៅប្រទេសកម្ពុជា បានចុះទៅជួយដាំកូនឈើ ចូលរួមសាងសង់ផ្លូវបេតុង និងជួយដីចាក់លុបបំពេញស្រះមួយកន្លែង ចំនួន២០០ឡាន នៅខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នេះ។

នាឱកាសចុះទៅដល់ខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ទាំងព្រឹកព្រលឹមនេះដែរ ម៉ែរួយ បានចូលរួមដាំកូនឈើ ចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន៨០នាក់ និងថវិកាម្នាក់ៗ៥០០០រៀល ព្រមទាំងលោកគ្រូ អ្នកគ្រូ ១៨នាក់ទៀតផងដែរ។

ក្នុងនោះសេដ្ឋីនីវ័យក្មេងមានរហ័សនាមស្ដេចអាជីវកម្មអនឡាញខាងលើ បានជួយសាងសង់ផ្លូវក្រាលបេតុងចំណាយថវិកា១៥០០ដុល្លារ ជួយចាក់ដីលុបស្រះចំនួន២០០ឡាន​ ចំណាយថវិកា២០០០ដុល្លារ បូករួមទាំងថវិកាដាំកូនឈើទៀត គឺក្បែរម៉ឺនដុល្លារអាមេរិកឯណោះ។

សកម្មភាពរបស់លោកស្រី ម៉ែរួយ ដែលគ្រប់គ្នាស្គាល់ថាជាម្ចាស់ក្រុមហ៊ុន Rouy Infinity Co.,ltd បានធ្វើឲ្យទាំងក្នុងនិងក្រៅសិល្បៈ កោតសរសើរយ៉ាងខ្លាំង ព្រោះនេះមិនមែនជាលើទីនោះទេ ដែលលោកស្រីស្អាតចិត្តល្អរូបនេះចេញមុខចុះជួយសង្គម។

កន្លងមក លោកស្រីធ្លាប់ចូលរួមការងារសប្បុរសធម៌ ដូចជា មន្ទីរពេទ្យ សាលារៀន កុមារកំព្រា ចាស់ជរា គ្មានទីពឹង និងវត្តអារាម ជាដើម៕

RELATED ARTICLES