Friday, November 28, 2025
Homeតារាខ្មែរMV បទ "អំពើល្អ" តារាចូលរួមសម្ដែងជាង៥០តួ

MV បទ “អំពើល្អ” តារាចូលរួមសម្ដែងជាង៥០តួ

រហូតដល់ជាង១ខែ ដែលបទចម្រៀង “អំពើល្អ” ត្រូវបានសម្ងំផលិតដោយយកចិត្តទុកដាក់ ដោយទើបតែបានចេញបង្ហោះជាផ្លូវការប៉ុណ្ណោះ កាលពីថ្ងៃទីយប់ថ្ងៃទី១៨ កក្កដា ឆ្នាំ២០២០ នៅលើផេក Merl Merl TV ដែលជាផេកផ្លូវការរបស់ក្រុមហ៊ុនដែលផលិត MV នេះឡើង។

នៅក្នុង MV នេះ សាច់រឿងសំខាន់ៗទាំង៩ ដែលជាការនិពន្ធឡើងដោយស្ថាបនិក “គ្រួសារតារាកម្ពុជា” ក្រោមការដឹកនាំសម្ដែងដោយផលិតករ លោកឆាយ វណ្ណៈ ទទួលបានការសរសើរពីសំណាក់មហាជនយ៉ាងខ្លាំង ដោយសារតែសាច់រឿងនៅក្នុងបទនេះមានន័យចាក់ដោត ឆ្លុះបញ្ចាំងពីអំពើល្អ។

នេះជាស្នាដៃរបស់លោកផាត់ តារារដ្ឋ ដែលជាស្ថាបនិក “គ្រួសារតារាកម្ពុជា” និងជាអ្នកបកស្រាយផ្ទាល់នៅក្នុងបទចម្រៀង បន្ទាប់ពីលោកយល់ថា គួរតែមានស្នាដៃមួយដើម្បីបំផុសពីអំពើល្អនៅក្នុងសង្គម។

បទនេះមានការបកស្រាយដោយតារាចម្រៀងស្រី កញ្ញា ហ៊ិន លីដា ដែលជាបេក្ខជន3នាក់ចុងក្រោយ របស់កម្មវិធី “Cambodian idol” រដូវកាលទី2។ MV បទនេះ មានការចូលរួមសម្ដែងដោយតួសម្ដែងសរុបទាំងអស់ជាង៥០តួ ក្រោមការផលិតរបស់ក្រុមហ៊ុនអាំអាតមេឌា របស់ផលិតករ លោកឆាយ វណ្ណៈ។

ដោយសារតែមានការចូលរួមសម្ដែង និងផលិតសុទ្ធតែពីអ្នកមានស្នាដៃនេះហើយ ទើបធ្វើឲ្យសាច់រឿងក្នុង MV បទ “អំពើល្អ” ដែលទើបចេញបង្ហោះ ទាក់ទាញអ្នកគាំទ្រពីគ្រប់ស្រទាប់វណ្ណៈ។

លោកផាត់ តារារដ្ឋ អ្នកនិពន្ធបទភ្លេង និងទំនុកច្រៀង បានបង្ហាញនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះដៃគួចម្រៀង គឺកញ្ញាហ៊ិន លីដា និងតារាសម្ដែងទាំងអស់ ជាពិសេសគឺផលិតកររបស់ក្រុមអាំណាតមេឌា តែម្ដង ដែលបានសហការរួមកន្លងគ្នា ធ្វើឲ្យបទ​ “អំពើល្អ” លេចចេញជារូបរាងឡើង។

ស្នាដៃបទនេះ លោកថា នឹងក្លាយជាវីដេអូឯកសារចំពោះមនុស្សគ្រប់ស្រទាប់វណ្ណៈ ដើម្បីបំផុសឲ្យកាន់តែមានអំពើល្អនៅក្នុងសង្គម ជាមួយមនុស្សជុំវិញខ្លួន និងចំពោះក្រុមគ្រួសារតែម្ដង៕

RELATED ARTICLES