Friday, November 28, 2025
Homeតារាខ្មែរអាជី ខកចិត្តស្នេហ៏ប្រុសសង្ហាសាច់ដុំកង់ៗ

អាជី ខកចិត្តស្នេហ៏ប្រុសសង្ហាសាច់ដុំកង់ៗ

តាំងពីជោគជ័យជាមួយអាជីវកម្មអនឡាញ ទទួលបានប្រាក់ចំណូលរាប់ម៉ឺនដុល្លារ ក្នុងមួយខែៗរួចមក ឥឡូចនេះ ស្រីស្រស់អាជី បានចេញ MV បទចម្រៀងរបស់ខ្លួនលើកដំបូងដែលមានចំណងជើងថា “Ma Boy” ដែលបទនេះគ្រាន់តែចេញមកមិនបានប៉ុន្មានថ្ងៃផង មានអ្នកទស្សនារាប់ម៉ឺននាក់។

” Ma Boy” នេះដែរ គឺតារាហ្វេសប៊ុក អាជី ច្រៀងនិងសម្ដែងដោយខ្លួនឯងទាំងអស់។ នាងមិនមែនជាតារាចម្រៀងទេ តែច្រៀងពីរោះនិងទាក់ទាញមិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញក្នុង MV មួយបទនេះ គឺអាជី មានអង្គរក្សដើរតាមឆ្វេងស្ដាំចាំជួយនាងរាល់គ្រប់កិច្ចការទាំងអស់។

ក្នុង MV បទ “Maboy” របស់អាជី លើកដំបូងនេះដែរ មើលទៅមានការតុបតែងខ្លួនសិចស៊ីតាមបែបនារីសម័យថ្មីចង់បានអ្វីគឺបានទាំងអស់ មិនថារឿងស្នេហា ឬរឿងអ្វីឡើយ។ ប៉ុន្តែក្នុង MV បទចម្រៀងនេះនាង បែរជាខកចិត្តលង់ស្នេហ៍កំលោះសង្ហាម្នាក់មានសាច់ដុំកង់ៗ ប៉ុន្តែចុងក្រោយ រូបគេជាបុរសស្រឡាញ់បុរសដូចគ្នាទៅវិញ។

ចំពោះ MV បទចម្រៀងខាងលើនេះដែរ ដឹកនាំនិងសម្ដែង Nannac អ្នករៀបចំប្លង់ថត កុល សែនវីរៈបុត្រ និង Sovandara។ ក្រៅពីបទ “Ma boy” ស្រីស្អាតអាជី ត្រៀមចេញបទ MV បទចម្រៀង២បទទៀត ក្នុងពេលឆាប់ៗខាងមុខនេះ មានដូចជា “Crush ធ្វើពើ” និងបទ “Room6″៕

RELATED ARTICLES