Friday, November 28, 2025
Homeតារាខ្មែរតារាហ្វេសប៊ុក Siv Mey បរិច្ចាគ២ម៉ឺនដុល្លារ ជួយដាក់បង្គោលភ្លើងតាមដងផ្លូវ

តារាហ្វេសប៊ុក Siv Mey បរិច្ចាគ២ម៉ឺនដុល្លារ ជួយដាក់បង្គោលភ្លើងតាមដងផ្លូវ

អ្នកលក់អនឡាញល្បីឈ្មោះ គឺអ្នកនាង Siv Mey ដែលគ្រប់គ្នាស្គាល់ថាជាម្ចាស់ផេក Sivmey Online shop និងជាម្ចាស់ផលិតផល Ei Ei បានប្រគល់ថវិកាចំនួន២ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដើម្បីជួយដាក់បង្គោលភ្លើងតាមបណ្ដោយផ្លូវកៅស៊ូ ពីខាងវិហារសួគ៌ ទៅខេត្តព្រៃវែង។

ការប្រគល់ជូននេះ គឺបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២០ កក្កដា ឆ្នាំ២០២០ ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់អាជ្ញាធរស្រុកខ្សាច់កណ្ដាល ក្នុងការដាក់បង្គោលនៅតាមដងផ្លូវនោះ។ ការបរិច្ចាគនេះ បានធ្វើឲ្យអ្នកនាង Siv Mey ទទួលបានការសរសើរទៀតហើយ ដោយសារការបរិច្ចាគរបស់អ្នកនាងមួយលើកនេះ ក៏ជាចំនួនមួយច្រើន ហើយក៏ចាត់ទុកថា នៅជាការរួមចំណែកជួយជាតិ និង ពលរដ្ឋផងដែរ ដើម្បីឲ្យតាមផ្លូវពីខាងវិហាសួគ៌ ទៅខេត្តព្រៃវែង មានភ្លើងបំភ្លឺផ្លូវ ខណៈដែលភាពជាក់ស្ដែងនៅតាមដងផ្លូវនោះក៏មិនទាន់មានបង្គោលភ្លើងគ្រប់គ្រាន់។

គួរកត់សម្គាល់ថា អ្នកនាង Siv Mey ត្រូវគេកត់សម្គាល់ថា សកម្មខ្លាំងក្នុងការជួយដល់ទុរគតជនតាមស្រុកតាមភូមិ អ្នកនាង Siv mey មិនមើលរំលងនូវវត្តអារ៉ាមមួយចំនួនដែលមានការខ្វះខាត ដោយតែងជួយឧបត្ថមជាថវិកា និងគ្រឿងឧបភោគបរិភោគផ្សេងៗជាច្រើនសម្រាប់ជាចង្ហាន់ដើម្បីផ្គត់ផ្គង់ព្រះសង្ឃដែលគង់ប្រចាំនៅក្នុងវត្តបានមួយរយៈពេលផងដែរ។

មិនតែប៉ុណ្ណោះ អ្នកនាងក៏បានចំណាយថវិការផ្ទាល់ខ្លូនដើម្បីចេញមុខធ្វើគម្រោងសាងសង់ស្ពាន និងផ្លូវលំផ្សេងៗនៅតាមទីជនបទ ដែលដាច់ស្រយាល ពុំទាន់មានការអភិវឌ្ឍដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជននៅតាមភូមិឃុំ គួរឱ្យសរសើរ។

ជាងនេះទៅទៀត អ្នកនាងក៏មិនដែលរំលងក្នុងការផ្ដល់ជំនួយជួយដល់ក្រុមកងប្រដាប់អាវុធ ដែលបម្រើការពារដល់សុខសន្តិភាពពលរដ្ឋដែលលះបង់ជួយប្រទេស។

ពិសេសជាងនេះទៅទៀត អ្នកនាងតែងតែផ្ដល់ជំនួយជារឿយៗដល់សាខាកាកបាទក្រហមកម្ពុជា មិនថាក្នុងចំនួនទឹកប្រាក់តិចឬច្រើននោះទេ ដោយការបរិច្ចាគម្ដងៗក៏មានចំនួនច្រើនៗ ដូចជាគ្រាន់តែជួយកាកបាទក្រហមខេត្តកណ្ដាលតែមួយកន្លែង គឺ៤ម៉ឺនដុល្លារហើយ ដោយមិនទាន់រាប់បញ្ចូលការបរិច្ចាគជួយដល់ផ្នែកផ្សេងៗ៕

RELATED ARTICLES