Tuesday, June 17, 2025
Homeព័ត៌មានជាតិអ្នកឧកញ៉ា ឡេងណាវ៉ាត្រា បរិច្ចាគ​៣​លានដុល្លារ ជូនរាជរដ្ឋាភិបាល

អ្នកឧកញ៉ា ឡេងណាវ៉ាត្រា បរិច្ចាគ​៣​លានដុល្លារ ជូនរាជរដ្ឋាភិបាល

ប្រើ​ពាក្យប៉ុន្មាន​ប្រយោគ​នេះ​ ចាក់​ចំ​បេះ​ដូង​មហាជន​ “ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិ មានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំ​ក៏​មិន​ដឹង​យក​លុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជា ស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជា​តួនាទី​របស់​យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេល​នេះ​មិន​មែនជាពេល​បន្ទោស​អ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា”។

​នេះ​គឺ​ពាក្យ​ពេជ្រ​ប្រកប​ដោយ​អត្ថន័យ​​​របស់អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ភ្ជាប់​ជា​មួយទឹក​ប្រាក់​ចំនួន​៣លាន​ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែល​កំពុង​រាតត្បាត​ខ្លាំង​ក្នុងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ។

ភាសា​ចេញ​ពី​បេះដូង ដែល​និយាយ​ទៅ​កាន់​ជន​រួម​ជាតិ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ដ៏​មោះមុត​មិន​អាច​កាត់​ថ្លៃ​បាន​ខ្លួន​តូច​ថ្លើម​ធំ ពោរ​ពេញ​ទៅ​ដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ក្នុង​ការ​សាមគ្គី​ រួម​​ជា​កម្លាំង​ប្រឆាំងនឹង Covid 19 ​ជា​មួយ​រដ្ឋាភិបាល​គ្រា​ដែល​ប្រទេស​​ជាតិ​មាន​ទុក្ខ។

ទន្ទឹមគ្នា​នោះ ​បាន​ធ្វើ​ឲ្យ​មហាជន​កោតសរសើរ​ទឹក​ចិត្ត​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ជា​ខ្លាំង។

សូម​​​​បញ្ញាក់ ផង​ដែរ​ថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេង ណាវ៉ាត្រា គ្រុប ធ្លាប់​បានបរិច្ចាគទឹកប្រាក់ចំនួន១លានដុល្លារ ម្ដង​រួច​មក​ហើយ ដើម្បីចូលរួមទិញវ៉ាក់សាំងលការពារកូវីដ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

RELATED ARTICLES