ប្រើពាក្យប៉ុន្មានប្រយោគនេះ ចាក់ចំបេះដូងមហាជន “ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិ មានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជា ស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា”។

នេះគឺពាក្យពេជ្រប្រកបដោយអត្ថន័យរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ភ្ជាប់ជាមួយទឹកប្រាក់ចំនួន៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតខ្លាំងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ភាសាចេញពីបេះដូង ដែលនិយាយទៅកាន់ជនរួមជាតិ ដែលឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតមិនអាចកាត់ថ្លៃបានខ្លួនតូចថ្លើមធំ ពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការសាមគ្គី រួមជាកម្លាំងប្រឆាំងនឹង Covid 19 ជាមួយរដ្ឋាភិបាលគ្រាដែលប្រទេសជាតិមានទុក្ខ។

ទន្ទឹមគ្នានោះ បានធ្វើឲ្យមហាជនកោតសរសើរទឹកចិត្តអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាខ្លាំង។

សូមបញ្ញាក់ ផងដែរថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេង ណាវ៉ាត្រា គ្រុប ធ្លាប់បានបរិច្ចាគទឹកប្រាក់ចំនួន១លានដុល្លារ ម្ដងរួចមកហើយ ដើម្បីចូលរួមទិញវ៉ាក់សាំងលការពារកូវីដ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

