Thursday, June 26, 2025
Homeព័ត៌មានជាតិ នាវាទេសចរណ៍ ១គ្រឿង នាំភ្ញៀវទេសចរ ជាង ៦០០នាក់ មកទស្សនាខេត្តព្រះសីហនុ

 នាវាទេសចរណ៍ ១គ្រឿង នាំភ្ញៀវទេសចរ ជាង ៦០០នាក់ មកទស្សនាខេត្តព្រះសីហនុ

 ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍បរទេស មួយគ្រឿង មានឈ្មោះ VASCO DA GAMA  បាននាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ចំនួនជាង ៦០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែធ្នូ  ឆ្នាំ ២០២៣។

តាមប្រភពមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថានាវា ទេសចរណ៍បរទេស ឈ្មោះ VASCO DA GAMA របស់ព័រទុយហ្គាល់ មានបណ្តោយ ២១៩,៤ម៉ែត្រ ទទឹង ៣០,៨០ម៉ែត្រ  បានធ្វើដំណើចាកចេញពីប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលា ម៉ោង ៧និង២៥នាទី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។ នាវានេះបានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង៩យប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។

 សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ បើគ្មានអ្វីប្រែប្រួលទេ នាវាវេស្ទើរដាម (Wasterdan) នឹងនាំ ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ប្រមាណ ៤០០០នាក់ មកចូលចតនិងទស្សនាក្រុងព្រះសីហនុ  ដើម្បីបង្ហាញការដឹងគុណ និងថ្លែងអំណគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យនា វានេះបាន ចូលចត កាលពីអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតជាសកល ហើយនៅក្នុងគ្រានោះ មានប្រទេស និងកោះចំ នួន៥ មិនអនុញ្ញាតឲ្យនាវា Wasterdam ចូលចត ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ ៕

RELATED ARTICLES