Wednesday, April 29, 2026
Homeព័ត៌មានជាតិរូបសំណាកព្រះវិស្ណុ ផុសកណ្តាលរង្វង់មូលថ្មី ក្រុងប៉ៃលិន

រូបសំណាកព្រះវិស្ណុ ផុសកណ្តាលរង្វង់មូលថ្មី ក្រុងប៉ៃលិន

ខេត្តប៉ៃលិន ៖ រូបសំណាកព្រះវិស្ណុ ដ៏ស្កឹមស្កៃ បានផុសត្រដែតឡើងនៅចំកណ្តាលរង្វង់មូលថ្មី ក្នុងក្រុងប៉ៃលិន ដើម្បីលើកកម្ពស់សោភណភាពខេត្ត និងផ្តល់សិរីសួស្តីដល់អ្នកដំណើរ។

រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោ កស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពការងារក្រុមជាងចម្លាក់រូបសំណាកព្រះវិស្ណុ សម្រាប់ដាក់នៅរង្វង់មូលថ្មី ស្ថិតលើដងផ្លូវជាតិលេខ៥៧ កន្លែងផ្លូវបំបែកជា៤ ចំណុចវត្តអូរច្រា ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រ ជាពលរដ្ឋ។

សូមបញ្ជាក់ថា រូបសំណាកព្រះវិស្ណុ ដៃ៨ គឺជារូបបង្ហាញអំណាចសក្ការៈខ្ពស់បំផុតមួយ ក្នុងសាសនាព្រហ្មញ្ញហិណ្ឌូ និងសិល្បៈខ្មែរបុរាណ ដោយអត្ថន័យទូទៅព្រះវិស្ណុ ដៃ៨ តំណាងឱ្យអំណាចពេញលេញក្នុងទិសទាំង៨ សមត្ថភាពការពារពិភពលោកគ្រប់ទិសការគ្រប់គ្រងសកលលោក និងធម៌ ហើយដៃទាំង៨ កាន់វត្ថុសក្ការៈផ្សេងៗ។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា ក្រោមគោលនយោបាយឈ្នះ-ឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស មានស្ថិរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិក្តៅគគុក មានការអភិវឌ្ឍនិងរីកចម្រើន លើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែធូរធារឡើង ពីមួយថ្ងៃទៅមួយថ្ងៃ គួរជាទីមោ ទ នៈ ហើយជាក់ស្តែង បន្ទាប់ពីរង្វង់មូលព្រះវិស្ណុ នេះ បានលេចចេញជារូបរាងឡើង នាពេលខាងមុខ គឺនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងបានបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើត មាន ឡើងជាញឹកញាប់នៅត្រង់ចំណុចផ្លូវបំបែកជាបួននេះផងដែរ។

នៅក្នុងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាចូល រួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា និងរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសមេត្តា យោគយល់និងអធ្យាស្រ័យចំពោះផលប៉ះពាល់ព្រមទាំង ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសនិងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំង អស់គ្នា៕

RELATED ARTICLES