Thursday, June 26, 2025
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រីកម្ពុជា សរសើរក្រុមស្ថាបនិក ព្រឹត្តិ ការណ៍ សរសេរតាមអាន «សំណេរអង្គរ»

នាយករដ្ឋមន្ត្រីកម្ពុជា សរសើរក្រុមស្ថាបនិក ព្រឹត្តិ ការណ៍ សរសេរតាមអាន «សំណេរអង្គរ»

ខេត្តសៀមរាប ៖ ទិវាសរសេរតាមអាន “សំណេរអង្គរ” ដែលត្រូវបានរៀបចំធ្វើនៅស្ពានហាលខាងលិច (ផ្លូវចូលប្រាសាទអង្គរវត្ត) នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់អក្សរសាស្រ្តខ្មែរ ដែលមាន បេក្ខជនចូលរួមប្រមាណជិត ៧០០នាក់នោះ ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា លើកសរសើរថា ព្រឹត្តិការណ៍នេះ បានរំលេចនូវទិដ្ឋភាពក្នុងការលើកកម្ពស់និងជំរុញទឹកចិត្តឱ្យកូនខ្មែរ កាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានអង្គរ ដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាព វប្បធម៌ដ៏ល្អល្អះ របស់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ជ័យលាភី ៣រូប នៃកម្មវិធីប្រឡងសរសេរតាមអានថ្នាក់ជាតិ «សំណេរអង្គរ» រួមមាន ៖ -លេខ១ បេក្ខជន ចេង រតនា- លេខ២ បេក្ខជន វ៉ន វីដា និងលេខ៣ បេក្ខនារី យ៉ោប សុឃាក់។

សូមបញ្ជាក់ដែរថា កម្មវិធីប្រកួត «សរសេរតាមអាន» ជាសាធារណៈ លើកទី១ នៅកម្ពុជា “សំណេរអង្គរ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រ និងជាប្រធាន អាជ្ញាធរអប្សរា។

 ចំពោះរង្វាន់សម្រាប់ជ័យលាភីសរសេរតាមអាន «សំណេរអង្គរ» នេះ លេខ១ ទទួលបានថវិកា ១លាន ២សែន រៀល និងការស្នាក់នៅសណ្ឋាគារផ្កាយប្រាំ ៣យប់ ។ ជ័យលាភីលេខ២ ទទួលបានថវិកា ៨០ម៉ឺនរៀល និងស្នាក់ នៅសណ្ឋាគារផ្កាយបួន ៣យប់ និងជ័យលាភីលេខ៣ ទទួលបានថវិកា ៤០ម៉ឺនរៀល និងស្នាក់នៅសណ្ឋាគារ ផ្កាយ៣ ចំនួន៣យប់ ព្រមទាំងរង្វាន់លួងចិត្តជាច្រើនទៀត ។

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍នេះ បានរំលេច នូវទិដ្ឋភាពក្នុងការលើកកម្ពស់និងជំរុញទឹកចិត្តឱ្យកូនខ្មែរ កាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វ ផ្សាយបន្ថែមនូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អល្អះ របស់ព្រះ រាជាណាចក្រកម្ពុជា ។ ការណ៍នេះ ក៏បានផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជ រដ្ឋាភិបាល នីតិកាលទី៧ ដោយផ្តោតសំខាន់លើការអភិវឌ្ឍនូវមូលធនមនុស្ស ដែលជាកាតាលីករមិន អាចខ្វះ បាន ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះនិងសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៣០ និងមហិច្ឆតា ក្លាយជាប្រទេសមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ របស់កម្ពុជា ។ នៅក្នុងមុំទី១ នៃបញ្ចកោណទី១, រដ្ឋាភិបាល បានផ្តោតសំខាន់ទៅលើការពង្រឹងគុណភាពវិស័យអប់រំ ដោយបន្តពង្រឹងគុណភាពអប់រំ និងការបណ្តុះ បណ្តាលគ្រប់កម្រិត ព្រមទាំងបង្កើតបរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត ។

គួររំលឹកដែរថា សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសំណេះសំណាល ជាមួយសិស្សជ័យលាភីនិទ្ទេស A ចំនួន ១ ៦៩១ នាក់ និងសិស្សចំនួន ១៨នាក់ ដែលប្រឡងសញ្ញាបត្របច្ចេក ទេសនិងវិជ្ជាជីវៈកម្រិត៣ ដោយបានផ្តាំផ្ញើថា “កូនខ្មែរ ត្រូវចេះភាសាខ្មែរ” ។

សម្តេចនាយករដ្ឋមន្ត្រី កោតសរសើរនិងវាយតម្លៃខ្ពស់ដល់ក្រុមស្ថាបនិកព្រឹត្តិការណ៍សរសេរតាមអាន «សំណេរអង្គរ» តំណាងដោយលោកលីម ប៊ុនហុក ក៏ដូចជាការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, អាជ្ញាធរ, សាកលវិទ្យាល័យអង្គរ, សហការី និងភាគីពាក់ព័ន្ធក្នុងការរៀបចំទាំងអស់ ដែលបានសហការបង្កើតកម្មវិធី “សំណេរអង្គរ” នាពេលនេះឡើង នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ប្រកបដោយស្មារតីក្នុងការពង្រឹងបន្ថែមនូវចំណេះដឹងទូទៅ អត្តសញ្ញាណជាតិ សាមគ្គីភាព ក៏ដូចជាលើកតម្កើងអក្សរសាស្ត្រ ឱ្យកាន់ផុលផុសបន្ថែមទៀត ៕ ខៀវទុំ

RELATED ARTICLES