Saturday, June 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្យល់កន្ត្រាក់បាក់ដើមឈើ រលំផ្ទះ របួសមនុស្ស១

ខ្យល់កន្ត្រាក់បាក់ដើមឈើ រលំផ្ទះ របួសមនុស្ស១

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់រងរបួស និងប៉ះពាល់ដល់ផ្ទះ១១គ្រួសារ ក្រោយកើតមានករណីខ្យល់ កន្ត្រាក់បោកបក់ ក្នុងស្រុករមាសហែក។

ហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុច ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក។

យោងតាមប្រភពអាជ្ញាធរស្រុករមាសហែក បានឲ្យដឹងថា ពិតជាមានករណីខាងលើប្រាកដមែន ដោយមានមនុស្សម្នាក់រងរបួស និងប៉ះពាល់ដល់ផ្ទះ ១១គ្រួសារ ដោយសារមានខ្យល់កន្ត្រាក់បោកបក់ក្នុងនៅឃុំអណ្តូង ពោធិ៍ ស្រុករមាសហែក។

អាជ្ញាធរធរស្រុក សម្តែងនូវការសោកស្តាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ និងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ នារដូវវស្សាឆ្នាំនេះ ពេលមានភ្លៀងធ្លាក់ម្តងៗ គឺមានខ្យល់កន្ត្រាក់ ផ្គររន្ទះ ហេតុនេះសូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ត្រូវរកកន្លែងដែលមានសុវត្ថិភាព ។

ជាងនេះទៀត សុខភាពជារឿងសំខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងកុមារតូចៗដែលងាយនឹងកើតជំងឺផ្សេងៗ ពិសេសជំងឺគ្រុនឈាម ដែលអាចឆក់យកអាយុជីវិតបានគ្រប់ពេលវេលា ហើយបើមានអាការមិនស្រួល សូមប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត៕

RELATED ARTICLES