Tuesday, June 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បឡានយីឌុប ដឹកឈើខុសច្បាប់

បង្ក្រា…/បឡានយីឌុប ដឹកឈើខុសច្បាប់

ខេត្តព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃខេត្តព្រះវិហារ បានធ្វើការឃាត់រថយន្តធុនធំ ប្រភេទយីឌុប ១គ្រឿង លួចដឹកជញ្ជូនឈើដោយខុសច្បាប់ ចេញពីតំបន់ព្រៃព្រះរកា។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចអូរពេស ភូមិបុស្សធំ ឃុំប្រមេរុ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានមន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ សហការជាមួយកម្លាំងស្នងការដ្ឋានខេត្តព្រះវិហារ និងកម្លាំងអធិការនគរបាលស្រុកត្បែងមានជ័យ បានធ្វើការដកហូតវត្ថុតាង រថយន្តម៉ាកយីឌុប ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-3891 ដឹកឈើ ជាច្រើនម៉ែត្រគូប និងទ្វារ ជាច្រើនវង់។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ម្ចាស់រថយន្តខាងលើ មានឈ្មោះសាន និងឈ្មោះវ៉ាន់ស៊ី ជាម្ចាស់ឈើ ដែលជាឈ្មួញដុះស្លែ ប្រចាំខេត្តព្រះវិហារ បានដឹកឈើចេញពីតំបន់ព្រៃព្រះរកា យកមកត្រាំទឹក នៅចំណុចខាងលើ រួចដឹកចែកចាយតាមបណ្តាខេត្តផ្សេងៗ។ ប្រភព បន្ត ថា ក្រោយពីសមត្ថកិច្ចបង្ក្រាបបាន ឈ្មួញឈើខាងលើ មិនសហការជាមួយសមត្ថកិច្ចជំនាញ ទើបកម្លាំងជំនាញ បានបញ្ជូនទៅតុលាការ ដើម្បីមានវិធានការតាមផ្លូវ ច្បាប់។

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានឱ្យដឹងកាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ថា ក្រោយពេលធ្វើការបង្ក្រាប រថយន្តដឹកឈើខុសច្បាប់ខាងលើ ត្រូវយកទៅរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមនីតិវិធី។ ប៉ុន្តែរថយន្តខាងលើនោះខូច កំពុងជួសជុលតាមផ្លូវ៕

RELATED ARTICLES