ខេត្តស្វាយរៀង ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនជាតិវៀតណាម ប្រុសស្រីចំនួន ៣៥២នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការ ងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (ONLINE SCAMS) យកមកសាកសួររហូតបញ្ចប់នីតិវិធី និងបានធ្វើការបណ្តញចេញពីកម្ពុជា។


អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា យោងតាមអនុសាសន៍របស់លោកអភិសន្តិ បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ៣៥២នាក់ (ស្រី១១០នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (ONLINE SCAMS) ។


ជនជាតិយួន ទាំងនេះ នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

