Thursday, August 14, 2025
Homeចរាចរណ៍បើកឡានឈ្ងោកចុចទូរស័ព្ទ បុកបង្គោលភ្លើង

បើកឡានឈ្ងោកចុចទូរស័ព្ទ បុកបង្គោលភ្លើង

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើករថយន្ត ១គ្រឿង ខណៈមេឃកំពុងតែភ្លៀង ហើយរវល់ឈ្ងោកចុចទូរស័ព្ទ ធ្វើឱ្យជ្រុលឡើងខឿនថ្មពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម។

ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ១ ទល់មុខវត្ តនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ បានបើករថយន្ត ១គ្រឿង ម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-5991 បានបើកធ្វើ ដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើត ទៅលិច ខណៈមេឃកំពុងតែភ្លៀង លុះមកដល់ចំណុចកើតហេតុ ដោយសារតែអ្នកបើកបររវល់ចុចទូរស័ព្ទ ធ្វើឱ្យជ្រុលឡើងខឿនថ្មពុះចែកទ្រូងផ្លូវ ហើយរថយន្តបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម គាបជាប់ពីមុខរថយន្ត តែសំណាងល្អ មិនមានគ្រោះថ្នាក់ដល់អ្នកបើកបរ ឬអ្នកដំណើរដទៃទៀតឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីអ្នកបើកបររថយន្ត រវល់តែចុចទូរស័ព្ទ ទើបធ្វើឱ្យរថយន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបែបនេះ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កហេតុ ត្រូវសមត្ថកិច្ចដឹកទៅសួរនាំនៅប៉ុស្តិ៍។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រងចាំដំណោះ ស្រាយនៅពេលក្រោយ៕

RELATED ARTICLES