Friday, August 15, 2025
Homeតារាខ្មែរសុខ ពិសី មិនពេញចិត្តប្រុសហៅ «អ៊ី»

សុខ ពិសី មិនពេញចិត្តប្រុសហៅ «អ៊ី»

ភ្នំពេញ ៖ សុខ ពិសី បានប្រកាសប្រាប់អ្នកឆាតសុំស្នេហានាងទាំងឡាយថា នាងនឹងមិនឆ្លើយតបសំណើស្នេហ៍ឡើយ ប្រសិនបើប្រុសទាំងនោះ ហៅនាងថា «អ៊ី» ។ ការចេញគោលការណ៍ថ្មីរបស់ពិសី នាពេលនេះ កើតមានក្រោយពីមានប្រុសក្មេងម្នាក់ បានឆាតតាមហ្វេសបុក ញ៉ែពិសី ដោយសារភាពថា លោកស្រលាញ់សុខ ពិសី ប៉ុន្ដែបុរសរូបនេះ ហាក់គ្មានសង្ឃឹមច្រើនទេ ព្រោះដឹងថានាងនៅខ្ពស់ពេក ដែលមិនខុសពីពាក្យថា «ទន្សា យស្នេហ៍ចន្ទ» ឬខ្លួនទាបកុំតោង ដៃខ្លីកុំឈោងស្រវាឱបភ្នំ» ។ ប៉ុន្ដែប្រុសនោះ បានព្រមានពិសី ដែលរូបគេហៅ «អ៊ី» នោះថា រូបគេនឹងមិនព្រមដេកជាដាច់ខាត ប្រសិនបើតារាចម្រៀងរូបនេះ មិនព្រមឆាតផ្ដល់ចម្លើយឲ្យគេដឹង ។

 ដោយសារតែបារម្ភខ្លាចប្រុសក្មេងមិនព្រមដេក មួយយប់ទល់ភ្លឺ បណ្ដាលឲ្យធ្លាក់ខ្លួនឈឺ ព្រោះតែរង់ចាំលទ្ធផលចម្លើយស្នេហ៍ ទើបពិសី ប្រាប់ទៅប្រុសនោះវិញថា ខ្លួននឹងឆ្លើយតបទៅវិញ នៅពេលដែលសម្រាកពីការងារ។ គ្រាន់តែឃើញពិសី តបសារភ្លាម ប្រុសនោះប្រាប់ទៅនាងវិញថា «ខ្ញុំស្រលាញ់អ៊ី ។ បងស្រលាញ់អូន (B Sl O )។ តែអ៊ីនៅខ្ពស់ពេក»។

យ៉ាងណា នៅពេលសុខ ពិសី ទំនេរពីការងារ ហើយឆែកពិនិត្យមើលសារប្រុសនោះម្ដងទៀត នាងក៏បានឃើញច្បាស់ថា ប្រុសនោះសុំស្រលាញ់នាង ប៉ុន្ដែហៅនាងថា «អ៊ី» ទើបធ្វើឲ្យពិសី ប្ដូរចិត្តវិញជាបន្ទាន់ និងសម្រេច ចិត្តលែងឆ្លើយតបសារទៅប្រុសនោះទៀតហើយ ព្រោះតែនាងមិនពេញចិត្តអ្នកណាហៅនាងថា «អ៊ី» នោះឯង ។

អ្នកលេងបណ្ដាញសង្គមខ្លះថា សុខ ពិសី ប្រកាន់ជ្រុល គ្រាន់តែប្រុសក្មេងហៅ «អ៊ី» ឈប់ឆ្លើយតប ប៉ុន្ដែមួយ ចំនួនទៀតថា ពិសី ចង់ឲ្យបុរសដែលញ៉ែនាង ប្រើពាក្យឲ្យចំទៅតាមក្បួនខ្នាត ព្រោះពាក្យ «អ៊ី» មិនមែនសំដៅដល់រឿងមនុស្សពីរនាក់ស្រលាញ់គ្នាទេ ។ ពាក្យ «អ៊ី» សម្រាប់ហៅមនុស្សស្រីដែលមានវ័យចាស់ជាង មិនមែនសម្រាប់គូសង្សារឡើយ ។

 គួរបញ្ជាក់ថា សុខ ពិសី ទោះជាមានវ័យ៣៥ឆ្នាំ ទៅហើយក្ដី ប៉ុន្ដែនាងនៅតែមានសម្រស់គួរឲ្យក្នក់ក្នាញ់ ទៅដល់ណាប្រុសចោមតាមស្នេហា ។ ប៉ុន្ដែក្នុងនោះក៏មានប្រុសខ្លះមិនហ៊ានសារភាពស្នេហ៍ត្រង់ៗទេ បានត្រឹមកាត់តរូបភាពដាក់ក្បែនាងបង្ហោះលើហ្វេសប៊ុក ដូចជាទៅញាំការ, ទៅដើរលេងតែពីរនាក់ជាដើម ទាំងដែលពិសី មិនបានដឹងខ្លួន តែពិសី មិនដែលប្រតិកម្មទេ ព្រោះទុកថាប្រុសទាំងនោះស្រលាញ់ចូលចិត្តនាង និងខ្លះជា Fan នាង។  ដឹងអីលើកនេះ ប្រុសឆាតញ៉ែ ហៅនាងថា «អ៊ី» ធ្វើឲ្យពិសី មិនអាចទទួលយកពាក្យនេះទៅវិញ ។  

ប្រភពថា អ្នកញ៉ែសុខ ពិសី តាមឆាត មានរាប់មិនអស់ បើទោះជាគេដឹងថា នាងជាគូស្នេហ៍របស់លោកឡាយ សុខចំរើន ហៅកែផលិតកម្មសាន់ដេ ក្ដី ។ បញ្ហានេះ កើតឡើងដោយសារតែទាំងពិសី និងថៅកែ មិនព្រមសារ ភាពស្នេហាម្ដងណាទេ ទើបប្រុសៗ បន្ដញ៉ែពិសី តទៅទៀត ។ យ៉ាងណា ពិសី មិនអាចពន្យារពេលលាតត្រ ដាងរឿងស្នេហាពិតបានយូរឆ្នាំតទៅទៀតទេ ព្រោះលោកសុខ ហេង ឪពុកនាង ជាមន្រ្ដីយោធា បានជំរុញឲ្យពិសី រៀបការប្ដី ជាច្រើនឆ្នាំមកហើយ ហេតុនេះពិសី អាចនឹងធ្វើតាមសិស្សប្អូនអ៊ីវ៉ា ដែលតម្រូវចិត្តឪពុកហ៊ានបើកចំហស្នេហាដែរជាមិនខាន ដើម្បីធានាសុវត្ថិភាពស្នេហា កុំឲ្យមានប្រុសឆាតញ៉ែច្រើនពេក ៕

RELATED ARTICLES