Monday, August 18, 2025
Homeចរាចរណ៍ចិន បើកឡានហោះជិះក្បាលនាគថ្ម

ចិន បើកឡានហោះជិះក្បាលនាគថ្ម

ភ្នំពេញ ៖ រថយន្តតូយ៉ូតា ព្រូស ១គ្រឿង បើកដោយបុរសជនជាតិចិន ម្នាក់ បានធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឱ្យរថយន្តហោះទៅគងជាប់ពីលើក្បាលនាគ រងការខូចខាតយ៉ាងធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅជិតរង្វង់មូលកោះពេជ្រ ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិន ម្នាក់ បើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0901 ធ្វើដំណើរតាមបណ្តោ យផ្លូវកោះពេជ្រ ក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ ចំណុចកើតហេតុ បានបើកជែង ធ្វើឱ្យរថយន្តជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង ហើយហោះគងជាប់ពីលើក្បាលនាគថ្ម រងការខូចខាតខ្ទេចស្រុញផ្នែកខាងមុខរថយន្ត តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។

ក្រោយកើតហេតុ មានតំណាងភាគីទាំងពីរ បានសម្របសម្រួល ដោយខាងរថយន្ត បានចេញថ្លៃជួសជុលរបាំងថ្ម ឱ្យទៅខាងក្រុមហ៊ុនកោះពេជ្រ ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES