Tuesday, September 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងបង្ហោះម៉ូតូ ប៉ូលិសចាប់៦

ក្មេងទំនើងបង្ហោះម៉ូតូ ប៉ូលិសចាប់៦

ខេត្តត្បូងឃ្មុំ ៖ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បានចុះល្បាតនិងឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន៦នាក់ ក្នុងចំ ណោម១០នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ បង្កការអុកឡុកនៅលើផ្លូវសាធារណៈ។

ការបង្ក្រាបករណីក្មេងទំនើងបង្ហោះម៉ូតូនេះ បានធ្វើឡើង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចមុខស្នាក់ការបក្សខេត្តត្បូងឃ្មុំ ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះល្បាតនៅតាមមូលដ្ឋាន ដើម្បីទប់ ស្កាត់បទល្មើសផ្សេងៗ លុះល្បាតមកដល់ត្រង់ចំណុចខាងលើ ប្រទះឃើញ ក្មេងទំនើង ១ក្រុមមាន គ្នាប្រមាណ១០នាក់ កំពុងប្រមូលផ្តុំគ្នាបង្ហោះម៉ូតូ លើដងផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ទើបឈានដល់ការបង្ក្រាបភ្លាមៗតែម្តង។ ដោយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្មេងទំនើងបានចំនួន៦នាក់ និងដកហូតម៉ូតូ បានចំនួន៦គ្រឿង។

ក្រោយពីធ្វើការសាកសួរ ក្រុមយុវជនទាំងនោះ បានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពដូចការចោទប្រកាន់មែន។ បន្ទាប់ពីធ្វើការអប់រំ និងណែនាំរួច សមត្ថកិច្ចបានអនុញ្ញាតឱ្យអាណាព្យាបាលមកធានាយកទៅវិញ។ ដោយឡែក ម៉ូតូទាំង៦គ្រឿង ត្រូវបានរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរយៈពេល ៣ខែ។ ចំពោះបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត៕

RELATED ARTICLES