Saturday, September 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជំនន់ទឹកភ្លៀងលិចផ្លូវ នៅស្រុកស្វាយលើ អាជ្ញាធរប្រកាសបិទផ្លូវបណ្តោះអាសន្ន

ជំនន់ទឹកភ្លៀងលិចផ្លូវ នៅស្រុកស្វាយលើ អាជ្ញាធរប្រកាសបិទផ្លូវបណ្តោះអាសន្ន

ខេត្តសៀមរាប ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្ត៦២-៣ ក្នុងភូមិសាស្ត្រស្រុកស្វាយលើ ដោយមូលហេតុជំនន់ទឹកភ្លៀងជន់ឡើងខ្លាំង ធ្វើឱ្យលិចលង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន ក្នុងភូមិសាស្ត្រស្រុកស្វាយលើ។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ស្តីពីការផ្អាកការធ្វើចរា ចរណ៍លើកំណាត់ផ្លូវខេត្ត ៦២-៣ ក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប ជាបណ្តោះអាសន្ន បានបញ្ជាក់ថា ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកស្វាយលើ បាននិងកំពុងជន់ឡើងខ្លាំង ធ្វើឱ្យលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងភូមិសាស្ត្រស្រុកស្វាយលើ។

ក្នុងន័យនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ ៦២-៣ (បេងមាលា-ខ្វាវ) ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី…៕

RELATED ARTICLES