ភ្នំពេញ ៖ អតីតតារាភាពយន្តជើងចាស់ ល្បីល្បាញក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ អ្នកស្រី សុខ ស្រីមុំ ដែលសព្វថ្ងៃកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក បានចេញវីដេអូមួយ ស្នើកុំឲ្យយករូបអ្នកស្រី ទៅប្រៀបធៀបនឹងអតីតតារាភាពយន្តរួមជំនាន់ មួយរូប គឺលោក យស បូវណ្ណៈ ដែលអ្នកស្រីហៅលោក យស បូវណ្ណៈ ថាជាតិរច្ឆាន ចិត្តខ្មៅ និងចោទលោក យស បូវណ្ណៈស៊ីលុយខ្មៅ បម្រើជនផ្តាច់ការ ។

អតីតតារាភាពយន្ត អ្នកស្រី សុខ ស្រីមុំ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានបញ្ចេញវីដេអូមួយ តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន ភ្ជាប់ជាមួយនឹងសំណេរខ្លី ជាភាសាអង់គ្លេសថា “Hate dark $ for money hungry…”។

តាមរយៈវីដេអូនោះ អ្នកស្រី សុខ ស្រីមុំ បាននិយាយថា “សុខសប្បាយទេ អ្នកទាំងអស់គ្នា ថ្ងៃនេះ យាយមុំ មកសូមនិយាយត្រង់ មានបងប្អូនអ៊ំពូមីងខ្លះ គាត់ខលមកសួរយាយមុំ ថាហេតុអីក៏យាយមុំ មិនដែលទៅឃើញធ្វើគម្រប់ខួប៧មករា ដង្ហែអីនឹងគេ? ខ្ញុំក៏ឆ្លើយប្រាប់ថា ខ្ញុំមកស្រុកនេះ ខ្ញុំមកខ្ញុំចូលសញ្ជាតិ ខ្ញុំបានស្បថជាមួយគេហើយ ចូលសញ្ជាតិ គឺយើងមករកកន្លែងសេរីភាព ហេតុអីខ្ញុំមានសញ្ជាតិហើយ ខ្ញុំទៅបម្រើជនផ្តាច់ការនោះ? អត់បានទេ ខ្ញុំត្រូវតែស្មោះ និងស្រលាញ់ប្រទេសជាតិគេ Freedom សេរីភាពក្នុងការនិយាយ រស់នៅសម្បូរសប្បាយ តែគេថាចុះអាតិរច្ឆាន យស បូវណ្ណៈ ទៀតនោះ? ខ្ញុំថា អត់ទេ កុំយកខ្ញុំទៅប្រៀបធៀបជាមួយ យស បូវណ្ណៈ ចិត្តថ្លើមខុសគ្នា ព្រោះគេជួយហ្នឹង ក៏គេដើម្បីលុយខ្មៅដែរ បើមិនបានលុយ ម៉េចគេ ព្រុស?»។

អ្នកស្រី សុខ ស្រីមុំ បន្តថា «ឯខ្ញុំៗរស់នៅសាមញ្ញ មានលុយកាក់តិចតួច ខ្ញុំមាននំចំណីហូបគ្រប់គ្រាន់ តែខ្ញុំអាណិតប្រទេសជាតិខ្ញុំ អាណិតក្មេង អាណិតចាស់ៗជរានៅទូទាំងប្រទេសនោះ កំពុងតែអត់ឃ្លាន រឿងអីខ្ញុំទៅធ្វើដូច យស បូវណ្ណៈ បាននោះ? ហើយណាមួយ អាលុយខ្មៅទាំងអស់នោះ ពួកអាតិរច្ឆានហ្នឹងណា វា Scam លុយគេ លួចលុយប្រជាជនអាមេរិកាំង អស់១០លានជាង អាលុយហ្នឹងឯង យកមកចិញ្ចឹមពួកអា៧មករា អស់ហ្នឹង ដែលវារួមក្បត់ជាតិដែរ ហ្នឹងយាយនិយាយឱ្យច្បាស់ ចិត្តថ្លើមយាយ អត់ដូច យស បូវណ្ណៈទេ កុំយកយាយទៅប្រៀប យស បូវណ្ណៈ ចិត្តខ្មៅណាស់ ចៅៗអើយ! ហើយកុំភ្លេចវ៉ៃអាស្តូប អាអីហ្នឹងចេញឱ្យអស់ទៅ ដើម្បី Clean ប្រទេសជាតិយើង ឱ្យសម្បរសប្បាយឡើងវិញ ហើយទៅអូសក្បាលអាជនផ្តាច់ការ ទម្លាក់ផងណាចៅណា!»។

អ្នកស្រី សុខ ស្រីមុំ បន្តទៀតថា «យាយលាហើយ យាយស្រលាញ់បងប្អូនពេញបេះដូងណាចៅណា! បាយៗ សុខសប្បាយចៅៗទាំងអស់គ្នា ហើយយាយអត់ខ្លាចទេឆ្កែវា វាឱ្យឆ្កែឆ្មាវា តិរច្ឆានវា ព្រូសយាយ ខាំយាយ ដៀលត្មះយាយ គ្រប់បែបគ្រប់យ៉ាង តែយាយមិនចុះចាញ់ យាយវ៉ៃលុះត្រាតែប្រទេសជាតិយើងមានសេរីភាព ដើម្បីឃើញចៅៗសម្បូរសប្បាយ យាយ ដេកស្លាប់ទៅ បិទភ្នែកជិតហើយណាចៅណា! ស្រលាញ់ចៅគ្រប់គ្នាពេញបេះដូង…”។

គួររំលឹកថា កាលពីអំឡុងខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ អតីតតារាភាពយន្តជើងចាស់ ល្បីឈ្មោះនាអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ អ្នកស្រី សុខ ស្រីមុំ ធ្លាប់បានប្រើពាក្យមិនគប្បី ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ថាមិនបានយាងទៅសួរសុខទុក្ខ ប្រជារាស្ត្រ នៅជំរំភៀសសឹក និងកងកម្លាំងកំពុងឈរជើងការពារបន្ទាត់ព្រំ ដែន ដែលធ្វើឱ្យមហាជនខ្មែរ មិនអាចទទួលយកបាន និងផ្ទុះប្រតិកម្មជាបន្តបន្ទាប់។

ប៉ុន្តែក្រោយពីបង្ហោះវីដេអូនោះ មិនបានប៉ុន្មាន និងបន្ទាប់ពីសង្កេតឃើញថា មានប្រតិកម្មខ្លាំងពីមហាជនខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ស្រាប់តែអ្នកស្រី សុខ ស្រីមុំ បានលុបវីដេអូនោះចោលវិញភ្លាម ហើយក្រោយមក បានចេញវីដេអូសារភាពកំហុស និងសុំព្រះរាជទានទោសចំពោះពាក្យសម្តីមិនសមរម្យរបស់ខ្លួន ដែលបានប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ដោយអះអាងថា អ្នកស្រី បានទទួលព័ត៌មានមិនពិត (fake news) ថាក្មេងអត់មានអាហារ និងទឹក (no food no water) ដូច្នេះទើបធ្វើឱ្យខ្លួនខឹង ទប់ចិត្តមិនបាន ក៏ប្រើពាក្យសម្តីមិនល្អចំពោះព្រះអង្គ ទាំងទ្វេ។

ប៉ុន្តែទោះបីជាអតីតារាភាពយន្ត សុខ ស្រីមុំ បានចេញមកថ្លែងសុំទោស និងសុំព្រះរាជទានទោសរួចហើយក្តី ក៏មហាជនភាគច្រើន ហាក់មិនទាន់អាចទទួលយកបាននៅឡើយ ចំពោះកំហុសដ៏ធ្ងន់របស់អតីតតារាសម្តែងរូប នេះ ដោយមជ្ឈដ្ឋានទាំងនោះ បានលើកឡើងថា សុខ ស្រីមុំ សុំទោសហាក់មិនចេញពីចិត្ត ហើយទាំងពាក្យសម្តីនិងកាយវិការក្នុងវីដេអូសុំព្រះរាជទានទោសនោះ ពុំមានភាពសមរម្យឡើយ ដោយឈរឆ្កឹង ពាក់មួកសម្លៀ កបំពាក់ក៏មិនសូវសមរម្យ និងនិយាយពាក្យរាជសព្ទមិនបានត្រឹមត្រូវ ដោយហៅព្រះករុណា ព្រះមហា ក្សត្រ ថា “ព្រះអង្គម្ចាស់” ជាដើម ទើបមានការរិះគន់ថា តារាភាពយន្តខ្មែរ រូបនេះ ទៅនៅស្រុកគេយូរ ហាក់ភ្លេចអស់ទំ នៀមទម្លាប់ ប្រពៃណីជាតិ រហូតអ្នកខ្លះហៅថា ត្រកួនវង្វេងបឹង ជាដើម៕