Thursday, October 23, 2025
Homeចរាចរណ៍ចេញពីផឹក បើកឡានបុកគល់ស្ពានអាកាស

ចេញពីផឹក បើកឡានបុកគល់ស្ពានអាកាស

ភ្នំពេញ ៖ រថយន្ត ១គ្រឿង សង្ស័យអ្នកបើកបរស្រវឹង បានបើកបរក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុកថ្មគល់ស្ពានអាកាសក្បាលថ្នល់ ពេញទំហឹង បណ្តាលឱ្យខូចខាតធ្ងន់ ហើយភ្លាមនោះ ម្ចាស់រថយន្ត បានចុះរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ចំណុចគល់ ស្ពានអាកាសក្បាលថ្នល់ ខាងជើងតាមផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថ យន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-7935 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកថ្មគល់ស្ពានអាកាសក្បាលថ្នល់ បណ្តាលឱ្យរងការខូចខាតតិចតួច ចំណែករថយន្ត ខូចខាតខ្ទេចខាងមុខចំហៀងខាងស្តាំ បាក់កង់ខាងស្តាំ ហើ យបន្តបើកឡើងស្ពានបានពាក់កណ្តាល ទៅមុខលែងរួច ម្ចាស់រថយន្ត បានទុកចោល ហើយគេចចេញទៅបាត់តែម្តង។

ក្រោយកើតហេតុ នៅសល់តែរថយន្តដែររងការខូចខាត ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឱ្យជំនាញចរាចរណ៍ ស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ ចាំម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES