Tuesday, November 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះប្រុសចិន ចាប់ក្មេងស្រីលក់

វ៉ៃខ្នោះប្រុសចិន ចាប់ក្មេងស្រីលក់

ខេត្តស្វាយរៀង ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ បានធ្វើសកម្មភាពចាប់ក្មេងស្រីម្នាក់ ពីក្រុងបាវិត ដាក់តាមរថយន្ត រួចដឹកយកទៅលក់ឱ្យជនជាតិចិន នៅក្រុងប៉ោយប៉ែត តែត្រូវសមត្ថកិច្ចជំនាញក្រុងបាវិត ស្រាវជ្រាវចាប់ខ្លួនបានទាន់ពេល។

ប្រតិបត្តិការបង្ក្រាបជនជាតិចិន ចាប់ក្មេងស្រីយកទៅលក់នេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ខាងលើ ធ្វើឡើង ក្រោយពីមានការចែករំលែករូបភាព វីដេអូ ដែលឧក្រិដ្ឋជនជនជាតិចិន ម្នាក់ កំពុងធ្វើសកម្មភាពយកឧបករណ៍ឆក់លើរាងកាយក្មេងស្រីម្នាក់ នៅក្នុងបន្ទប់ ១កន្លែង នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយវីដេអូឃ្លីបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ធ្វើការចែករំលែកព្រោងព្រាត និងថែមទាំងបានបង្ហោះរូបថតរថយន្ត ១គ្រឿង ម៉ាក TOYOTA  ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CD-7875 ជារបស់ក្រុមហ៊ុនចិន និងបើកបរដោយជនជាតិចិន ដែលចាប់ក្មេងស្រីម្នាក់ នៅក្រុងបាវិត (សង្ស័យមានក្រុមហ៊ុននៅទីតាំងក្នុងក្រុងបាវិត)។

លុះមកដល់ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកអធិការនគបាលក្រុងបាវិត បានដឹកនាំកម្លាំងចុះស្រាវជ្រាវ ដោយសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែត រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ ជាជនជាតិចិន ម្នាក់ និងរឹបអូសរថយន្ត ១គ្រឿង ម៉ាក TOYOTA  ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CD-7875 នាំទៅអធិការដ្ឋាននគបាលក្រុងបាវិត ដើម្បីសាកសួរ ហើយក៏ឈានទៅរំដោះក្មេងស្រីរងគ្រោះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

RELATED ARTICLES