ខេត្តកណ្តាល ៖ ក្មេងស្រីម្នាក់ កំពុងអង្គុយចុចទូរស័ព្ទនៅក្នុងបន្ទប់ ស្រាប់តែមានយុវជន ២នាក់ ដែលជាអ្នក រួមការងារជាមួយ បានដើរមកគោះទ្វារហៅឱ្យចេញក្រៅ រួចល្បួងនាំក្មេងស្រីទៅកាន់បន្ទប់របស់ពួកគេ បន្ទាប់ មកបានធ្វើសកម្មភាពចាប់រំលោភបូកលើក្មេងស្រីរងគ្រោះ ដោយយុវជនស្ទាវទី១ រំលោភបានសម្រេច ១ភ្លែត២ដង ចំណែកយុវជនស្ទាវម្នាក់ទៀត កំពុងស្ទាបអង្អែល ប៉ុនប៉ងរំលោភក្មេងស្រីរងគ្រោះដែរ តែគាប់ជួនត្រូវម្តាយក្មេងស្រីរងគ្រោះមកទាន់ ក៏ប្តឹងសមត្ថកិច្ច ចាប់វាយខ្នោះយុវជនស្ទាវទាំង២នាក់ យកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈលើអនីតិជន (រំលោភបូក) នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង០៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង។
ក្មេងស្រីរងគ្រោះ មានឈ្មោះ វ.រ.ក ភេទស្រី អាយុ១៤ឆ្នាំ (យោងតាមសំបុត្រកំណើត អាយុ១៤ឆ្នាំ ០៧ខែ និង០៨ថ្ងៃ) មុខរបរកម្មការិនីរោងចក្រផលិតបារី មានលំនៅ ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង។ ចំណែកជនសង្ស័យ ទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះ យ៉ត គីមឡៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រោងចក្រផលិតបារី ស្នាក់នៅផ្ទះជួល ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង និងទី២-ឈ្មោះ សល់ វីរៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រផលិតបារី ស្នាក់នៅរោងចក្រផលិតបារី ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង។
ចំពោះវត្ថុតាងចាប់យក ១-ទូរស័ព្ទ ម៉ាក iPhone 7Plus ពណ៌ខ្មៅ ចំនួន១គ្រឿង និង២-ទូរស័ព្ទម៉ាក iPhone 11Plus ពណ៌ខ្មៅ ចំនួន១គ្រឿង។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្មេងស្រីរងគ្រោះ កំពុងតែអង្គុយលេងទូរស័ព្ទ នៅក្នុងបន្ទប់ តែម្នាក់ឯង ស្រាប់តែមានមនុស្សមកគោះទ្វារបន្ទប់របស់ខ្លួន ភ្លាមនោះក្មេងស្រីរងគ្រោះ បានបង្ហើបទ្វារមើល ឃើញឈ្មោះយ៉ត គីមឡៃ និងឈ្មោះ សល់ វីរៈ ដែលជាធ្វើការក្នុងរោងចក្រផលិតបារីជាមួយគ្នា ទើបក្មេងស្រីរងគ្រោះ បានបើកទ្វារបន្ទប់ ឱ្យជនសង្ស័យទាំង២នាក់។ បន្ទាប់ម ជនសង្ស័យ បានបបួលក្មេងស្រីចេញទៅនិយាយគ្នាខាងក្រៅ ដោយជនសង្ស័យឈ្មោះ យ៉ត គឹមឡៃ បានដើរទៅបន្ទប់របស់ខ្លួន បាត់ទៅ។ បន្ទាប់មក ជនសង្ស័យ ឈ្មោះ សល់ វីរៈ បានឈរជជែកជាមួយក្មេងស្រីរងគ្រោះ ដោយលែបខាយសម្តីក្នុងលក្ខណៈញ៉ែ រួចហើយជនសង្ស័យបានបបួលក្មេងស្រី ទៅលេងបន្ទប់របស់ខ្លួន ដែលនៅក្បែរនោះដែរ ហើយក្មេងស្រីរងគ្រោះក៏យល់ព្រមទៅជាមួយជនសង្ស័យ។
ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ១២និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនសង្ស័យឈ្មោះ សល់ វីរៈ បានដេញមិត្តភក្តិរបស់ខ្លួន ឈ្មោះយ៉ត គឹមឡៃ ឱ្យទៅចាំនៅក្រៅបន្ទប់ សិន ហើយខ្លួនបានឱ្យក្មេងស្រីរងគ្រោះចូលទៅងូតទឹកក្នុងបន្ទប់ទឹក។ បន្ទាប់ពីក្មេងស្រីរងគ្រោះងូតទឹករួច ជន សង្ស័យបានប្រះខ្លួនដេកទៅលើពូក និងបានយកដៃលូកឱបចង្កេះរបស់ក្មេងស្រីរងគ្រោះ ពីក្រោយ រួចចាប់ផ្តួលទៅលើពូក និងចាប់ថើបថ្ងាស ថ្ពាល់ និងមាត់ ហើយជនសង្ស័យបានធ្វើសកម្មភាពស្រាតខោរបស់ក្មេងស្រីរងគ្រោះ និងបានរួមភេទបានសម្រេច ២លើកភ្លាមៗ។ ពេលរួមភេទរួចរាល់ហើយ ជនសង្ស័យបានយកខោអាវឱ្យក្មេងស្រីរងគ្រោះស្លៀកវិញ។
ប្រភពខាងលើ បានបន្តថា ភ្លាមនោះ ជនសង្ស័យម្នាក់ទៀត ឈ្មោះយ៉ត គឹមឡៃ បានដើរមកក្នុងបន្ទប់ជាមួយគ្នា ទាំង៣នាក់ និងឱ្យក្មេងស្រីរងគ្រោះ ដេកកណ្តាល ហើយពួកគេទាំងពីរនាក់ ដេកអមក្បែរក្មេងស្រីរងគ្រោះ។ បន្ទាប់មក ក្មេងស្រីរងគ្រោះបានងើបអង្គុយ នៅលើគ្រែ ស្រាប់តែជនសង្ស័យឈ្មោះ យ៉ត គឹមឡៃ ចាប់ដោះ ឡេវអាវនាង និងបានថើបអង្អែល ក្នុងគោលបំណងចង់រួមភេទជាមួយក្មេងស្រីរងគ្រោះ និងបាននិយាយថា យប់នេះ ម៉ោង៤ភ្លឺ «ងើបវ៉ៃសិចជាមួយបងម្តងទៀត»។ ភ្លាមនោះ ម្តាយក្មេងស្រីរងគ្រោះ ផ្អើលបាត់កូនស្រី ក៏មកគោះទ្វារបន្ទប់របស់ជនសង្ស័យទាំង២នាក់ ប្រទះឃើញកូនស្រីរបស់ខ្លួននៅក្នុងបន្ទប់ជាមួយជនសង្ស័យតែម្តង។
សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ យ៉ត គឹមឡៃ ពុំបានធ្វើសកម្មភាពរួមភេទជាមួយក្មេងស្រីរងគ្រោះ បានសម្រេចនោះទេ ដោយសារតែត្រូវម្តាយក្មេងស្រីរងគ្រោះ មកទាន់។

តាមការបំភ្លឺ និងពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា កាលពីថ្ងៃកើតហេតុ គាត់មានមុខរបរជាអ្នកដាំបាយឱ្យកម្មករោងចក្រផលិតបារី ដែលមានទីតាំងស្ថិតនៅក្នុងភូមិកើតហេតុខាងលើ បានចេញពីធ្វើ ការវិញ និងបានឮថា កូនស្រីមិនបានទៅធ្វើការ ក៏ត្រឡប់មកវិញ បានឃើញទ្វារបន្ទប់របស់កូន បានបើកចំហ តែមិនឃើញកូនស្រី។ ភ្លាមនោះ គាត់ជាម្តាយ ក៏ទៅបបួលប្អូនស្រី ឈ្មោះ រស់ ស្រីប៉ូច ដែលស្នាក់ក្នុងរោងចក្រផលិតបារីជាមួយគ្នា ដើម្បីជួយតាមរកកូនស្រី។ លុះដើររកគ្រប់តាមបន្ទប់ សុទ្ធតែបើកទ្វារ លើកលែងតែបន្ទប់របស់ជនសង្ស័យទាំង២នាក់ខាងលើ បិទទ្វារ ក៏មានការសង្ស័យ រួចក៏គោះទ្វារហៅ ឃើញកូនស្រីរបស់ខ្លួននៅក្នុងបន្ទប់ ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត និងបានរាយការណ៍មកកម្លាំងផ្នែកប្រឆាំងជួញដូរមនុស្ស និងការពារអនីតិជន ហើយបានឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ យកទៅសាកសួរ៕