ខេត្តបន្ទាយមានជ័យ ៖ ទណ្ឌិតនិងពិរុទ្ធជនផុតអាជ្ញាយុកាលនៃបណ្តឹង ចំនួន២២៤នាក់ (ស្រី១៦នាក់) ត្រូវបានផ្ទេរទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែ ចំនួន៣គោលដៅ ដើម្បីរំដោះភាពចង្អៀតណែន។

យោងតាមប្រភពពីអគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសឱ្យដឹង កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងនាយកដ្ឋានសន្តិសុខពន្ធ នាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ នាយកដ្ឋានប្រតិបត្តិ និងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកជញ្ជូនទណ្ឌិត និងពិរុទ្ធជនផុតអាជ្ញាយុកាលនៃបណ្តឹង ចំនួន២២៤នាក់ (ស្រី១៦នាក់)។

ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែ ចំនួន៣គោលដៅ ដូចខាងក្រោម ៖

១-មណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ចំនួន១នាក់ (ប្រុស) ជនជាតិរុស្ស៊ី
២- មណ្ឌលអប់រំកែប្រែទី២ (ម២) ចំនួន១៦នាក់ (ស្រី) ជនជាតិបរទេសចំនួន៥នាក់
៣- មណ្ឌលអប់រំកែប្រែទី៤ (ម៤) ក្រវាញ ខេត្តពោធិ៍សាត់ ចំនួន២០៧នាក់ ជនជាតិបរទេសចំនួន១៧នាក់ ដើម្បីរំដោះភាពចង្អៀតណែន៕


