ភ្នំពេញ ៖ បុរសម្នាក់ បានឡើងលើជណ្តើរផ្សារដែក មិនប្រយ័ត្ន ត្រូវខ្សែភ្លើងឆក់ បណ្តាលឱ្យធ្លាក់មកក្រោម ស្លាប់ភ្លាមៗ តែដោយប្រពន្ធកូនមិនអស់ចិត្ត ក៏ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះ ប៉ុន្តែពេលបញ្ជូនទៅដល់ គ្រូពេទ្យពិនិត្យរួច ប្រាប់ថា ហួសពេលទៅហើយ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ មានឈ្មោះ វង្ស ម៉ាប់ ភេទប្រុស អាយុ៦៤ឆ្នាំ មានប្រពន្ធនិងកូនចំនួន៣នាក់ នៅក្នុងបន្ទុក ស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងលើជណ្តើរ ដើ ម្បីផ្សារដែក នៅក្នុងផ្ទះ ខណៈកំពុងផ្សារ ក៏ប៉ះខ្សែភ្លើងដែលដាច់រលាត់ ធ្វើឱ្យឆ្លងចរន្ត ឆក់ធ្លាក់ពីលើជណ្តើរ ស្លាប់ ភ្លាមៗ។

ប្រភពដដែល បានបន្តថា ភ្លាមនោះ ប្រពន្ធកូនមិនអស់ចិត្ត ក៏ដឹកបញ្ជូនជនរងគ្រាះ ទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ តែពេលដឹកទៅដល់ គ្រូពេទ្យពិនិត្យរួច បញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបប្រពន្ធកូន សម្រេចដឹកសពឪពុកនិងប្តី ត្រឡប់មកផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
