Wednesday, April 22, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយួនវ៉ៃយួន ជួញថ្នាំញៀន ជាប់ខ្នោះ៦

យួនវ៉ៃយួន ជួញថ្នាំញៀន ជាប់ខ្នោះ៦

ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យជនជាតិវៀតណាម ៦នាក់ ទៅកាន់សាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស រក្សាទុក ជួញដូរប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ LA TRONG NHAN ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម ស្តីពីករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តកាល ពីវេលាម៉ោង ៤និង៣៥នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីបានទទួលពាក្យបណ្តឹង លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា រហូតដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ក៏ឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ជាជនជាតិវៀតណាម ៦នាក់ នៅចំណុចផ្ទះល្វែង ១កន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង៦នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ NGUYEN TUANKIET ភេទប្រុស អាយុ២៦ឆ្នាំ។ ទី២-ឈ្មោះ VENG TEINGBEN ភេទប្រុស អាយុ២២ឆ្នាំ។ ទី៣-ឈ្មោះ ឡេ យ៉ាំងវ៉ឹក ភេទប្រុស អាយុ២៤ឆ្នាំ។ ទី៤-ឈ្មោះ TRUONG THANH TUNG ហៅហ្វី ភេទប្រុស អាយុ២៣ឆ្នាំ។ ទី៥-ឈ្មោះវែង តឹងតាយ ភេទប្រុស អាយុ២៥ឆ្នាំ និងទី៦-ឈ្មោះប៊ូយ វ៉ឹកខាន់ ភេទប្រុស អាយុ២៣ឆ្នាំ។

ចំពោះវត្ថុតាងដកហូត រួមមាន កាំបិតបត់ ប្រវែង២១សង់ទីម៉ែត្រ ចំនួន១ដើម ម្សៅម៉ដ្ឋពណ៌ស សង្ស័យសារ ធាតុផ្សំ ចំនួន ៧៥កញ្ចប់ ថ្នាំគ្រាប់ពណ៌បៃតង JNW ចំនួន១បន្ទះ ស្មើនឹង៩គ្រាប់ បំពង់វែបចម្រុះ ចំនួន៥៦៤ គ្រឿង ក្បាលបំពង់វែប ចំនួន១៣ថង់ធំ ម្សៅសប្បាយ រូបសេះ ចំនួន៥៨កញ្ចប់ ទឹកថ្នាំពណ៌លឿង ចំនួន៣បន្ទះ ជញ្ចីងថ្លឹងគ្រឿងញៀន ចំនួន២គ្រឿង ម៉ាស៊ីនកៀបថង់ សម្រាប់វេចខ្ចប់ ចំនួន២គ្រឿង ថង់វេចខ្ចប់ មួយចំនួនធំ រួមនិងវត្ថុតាងមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោ យឃាត់ខ្លួននិងសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានប្រើហិង្សាដោយចេតនាស្ថានទម្ងន់ទោស ទៅលើជនរងគ្រោះពិតប្រាកដមែន ព្រមទាំងបានរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។

ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យ ទាំង៦នាក់ ខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES