Saturday, April 25, 2026
Homeតារាខ្មែរ  ព្រាប សុវត្ថិ -ឆន សុវណ្ណារាជ លេងស្ទីលដូចគ្នា

  ព្រាប សុវត្ថិ -ឆន សុវណ្ណារាជ លេងស្ទីលដូចគ្នា

ភ្នំពេញ ៖ នៅក្នុងពិភពសិល្បៈ តារាល្បីៗ មានវិធីតែងខ្លួន តាមស្ទីលផ្សេងៗគ្នា ដើម្បីឲ្យមហាជនចាប់អារ ម្មណ៍ ដូចជា ម៉ូដសម្លៀកបំពាក់ ម៉ូដសក់ និងគ្រឿងអលង្ការ ជាដើម ។ សម្រាប់ដើមឆ្នាំ២០២៦ នេះ គេឃើញតារា ២ដួង ធ្លាប់ជ្រកក្រោមដំបូលជាមួយគ្នា នោះគឺលោកព្រាប សុវត្ថិ និង ឆន សុវណ្ណារាជ បានលេងម៉ូដ ក្បាលខ្សែក្រវាត់ ឆ្លាក់ឈ្មោះខ្លួនឯងដូចគ្នា ។

  ព្រាប សុវត្ថិ ៖

តារាកូន៣ វ័យ៥១ឆ្នាំ របស់ Galaxy  រូបនេះ បានឆ្លាក់ឈ្មោះកាត់របស់ខ្លួន ដាក់លើក្បាលខ្សែក្រវាត់ គឺ PSV (Preap Sovath) ដែលមើលទៅកាន់តែគួរឲ្យចាប់អារម្មណ៍ ប៉ុន្ដែលោកសុវត្ថិ មិនបានបង្កើតប្រេនមួយនេះ សម្រាប់លក់នៅលើទីផ្សារ ជាទូទៅទេ គឺសម្រាប់សម្គាល់តែឈ្មោះលោកប្រើខ្លួនឯងតែម្នាក់ប៉ុណ្ណោះ ។ យ៉ាងណា ក្រៅពីក្បាលខ្សែក្រវាត់រំលេចឈ្មោះរបស់ខ្លួននោះ រថយន្ដទំនើបៗរបស់លោកជិះប្រចាំថ្ងៃ មានដូចជា Rolls Royce និង Escalade ជាដើម ក៏លោកកុម្មង់ស្លាកលេខអក្សរកាត់ឈ្មោះលោក នៅមុខលេខរថយន្ដផងដែរ ។

តាមប្រភពថា ព្រាប សុវត្ថិ ចំណាយទឹកលុយច្រើន ទៅលើការប្រើប្រាស់ឈ្មោះអក្សរកាត់ លើក្បាលខ្សែក្រវាត់ និងស្លាកលេខរថយន្ដខាងលើនេះ ប៉ុន្ដែតារាដែលគេចាត់ទុកថា ជាសេដ្ឋីក្នុងសិល្បៈ និងបានគោរមងារជាឧកញ៉ា ជាង៤ឆ្នាំ រូបនេះ ចំណាយធំយ៉ាងណាក៏មិនប្រឈមវិបត្តិសេដ្ឋកិច្ចឡើយ ព្រោះលោកត្រូវបានមនុស្សជំនិត ប្រកាសតាំងពីខែកញ្ញា ឆ្នាំ២០២០ ថាលោកមានទ្រព្យសរុបប្រមាណ ៣០លានដុល្លារ ។ ប៉ុន្ដែជាង ៥ឆ្នាំចុងក្រោ យនេះលោកសុវត្ថិ មិនទាន់ប្រាប់ពីកំណើនទ្រព្យរបស់លោក ថាឡើងប៉ុន្មានលានដុល្លារថែមទៀតទេ ខណៈដែលមុននេះ តារា Galaxy រូបនេះ ទើបតែប្រកាសលក់ដីលោកទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ។

  ឆន សុវណ្ណរាជ ៖

តារាហង្សមាស វ័យ៤១ឆ្នាំ រូបនេះ បានលេងម៉ូដក្បាលខ្សែក្រវាត់ ជាឈ្មោះអក្សរកាត់របស់ខ្លួន SVR (Chhorn Sovannareach) ដែលដាំគ្រាប់ត្បូងពេជ្រ ភ្លឺចិញ្ចែងចញ្ចាច ពេលឡើងច្រៀងម្ដងៗ គេមើលក្បាលខ្សែក្រវាត់ លោក ជាងរបស់ផ្សេងៗលើដងខ្លួនលោក។ ប៉ុន្ដែប្រភពថា មិនមែនតែក្បាលខ្សែក្រវាត់ទេ ដែលលោកសុវណ្ណ រាជ កុម្មង់ជាងឲ្យឆ្លាក់ជាអក្សរកាត់ ដាក់ឈ្មោះខ្លួនឯងនោះ សូម្បីបណ្ដោងខ្សែក ក៏មានឈ្មោះកាត់ CVR នេះដែរ ។ គ្មានទិន្ន័យពីការចំណាយរបស់លោក ឆន សុវណ្ណរាជ ដាំពេជ្រជាឈ្មោះខ្លួនឯងនេះទេ ប៉ុន្ដែតាមព័ត៌មានថាលោករាជ មិនរួញរាក្នុងការចំណាយទេ ពោលគឺឲ្យតែលោកស្រលាញ់ ទោះជាអស់លុយប៉ុន្មាន ក៏ធ្វើឲ្យខាង តែបាន ខណៈថ្មីៗនេះ លោកទើបឡើងផ្ទះវីឡាប្រណិត តម្លៃរាប់សែនដុល្លារ ។

 ក្រៅពីលោកព្រាប សុវត្ថិ និង ឆន សុវណ្ណារាជ ដែលប្រើឈ្មោះអក្សរកាត់ខ្លួនឯង ជាក្បាលខ្សែក្រវាត់នោះ ក៏មាន ឱក សុគន្ធកញ្ញា បង្កើតជាបណ្ដោងខ្សែក ឈ្មោះអក្សរកាត់របស់ខ្លួនដែរ គឺ ASK (Aok Sokunkanha) រួមទាំងបង្កើតម៉ាកយីហោកាបូប ASK លក់នៅលើទីផ្សារ ជាច្រើនឆ្នាំហើយ ។ ចំណែកលោក ថមមី ស្វាមីសួស វីសា  បានយកឈ្មោះលោក និងភរិយា រួមទាំងកូនស្រី ឆ្លាក់ឈ្មោះជាអក្សរកាត់ចូលគ្នា ជាបណ្ដោងខ្សែក JTV ផងដែរ ៕

RELATED ARTICLES