Tuesday, April 28, 2026
Homeតារាខ្មែរណា សាឌី កែច្រមុះ ១៥០០០ដុល្លារ

ណា សាឌី កែច្រមុះ ១៥០០០ដុល្លារ

ភ្នំពេញ ៖ ណា សាឌី ហេតុតែចង់ស្អាត បានហោះទៅដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីកែច្រមុះ តាមក្ដីប្រាថ្នារបស់ខ្លួន ហើយច្រមុះដែលនាងធ្វើបានសម្រេចនោះ ចាយប្រាក់អស់ដល់ទៅ ១៥០០០ដុល្លារ។ អ្នកលេងបណ្ដា ញសង្គម ថាសាឌី ពិតជាសម្បូរលុយមែន ព្រោះនៅក្នុងស្រុក ក៏មានគ្លីនិកមួយចំនួន អាចកែច្រមុះបានដែរ ហើ យតារាខ្លះ កែអស់ត្រឹមតែ ៧០០ដុល្លារ ក៏មានដែរ ។ ប៉ុន្ដែសាឌី ចង់បានច្រមុះដែលស្អាត ហើយមានគុណភាព ទើបហ៊ានចាយលុយធំបែបនេះ ព្រោះតារាមួយចំនួនទៀត ក៏បានទៅកែនៅទីនោះដែរ គ្រាន់តែពួកគេមិនហ៊ានបង្ហាញការកែសម្រស់នេះជាសាធារណៈដូចនាង ។

ណា សាឌី ថ្លែងប្រាប់ទៅ Fan ដែលថានាងកែច្រមុះ អស់លុយច្រើនជ្រុលនោះថាដោយសាតែនាងដកខ្ទង់ច្រមុះចាស់ ដាក់ខ្ទង់ច្រមុះថ្មី ទើបចាយអស់ច្រើនយ៉ាងនេះ ពោលគឺតម្លៃគុណនឹង២ បើប្រៀបធៀបធ្វើលើកទី១ ។ នាងថា ឥឡូវច្រមុះនាង កែបាន ១ខែនិង៥ថ្ងៃហើយ និងទាល់តែក្រោយកែបាន ២ទៅ៣ខែ ទើបច្រមុះពេញស្អាត ហើយអាចប៉ះបាន ព្រោះឆ្អឹងជំនីរ វាខាំចូលសាច់ច្រមុះហើយ ។ នាងថា តម្លៃធ្វើច្រមុះ នៅកូរ៉េ គេមាន តម្លៃ ១ម៉ឺនដុល្លារឬក្រោមនេះក៏មានដែរ តែនាងជ្រើសយកតម្លៃនេះ។ នាងថា ច្រមុះនាងដាក់ឆ្អឹងជំនីរ ប៉ុន្ដែនាងអត់បានវះឆ្អឹងជំនីរខ្លួនឯងទេ ព្រោះខាងពេទ្យ គេមានឆ្អឹងជំនីរឲ្យ។

ក្រៅពីច្រមុះ ណា សាឌី ក៏បានទទួលស្គាល់ដែរថា ផ្នែកចង្កា របស់នាង (ចាក់ចង្កា) ក៏បានកោសយក Filer ចេញ ព្រោះពីមុន ចាក់ Filer ។ ឥឡូវដាក់ឆ្អឹងធម្មតា ប៉ះបានទាំងអស់ ធម្មតាទាំងអស់ ប៉ុន្ដែពីមុន នាងថ្គាមខ្លា អីចឹងនៅកូរ៉េ គេមានបច្ចេកទេសកាត់ច្រឹបឆ្អឹង ដើម្បីកែថ្គាមខ្លាបាន ។

ក្រៅពីច្រមុះ និងចង្កា ស្រីស្អាត ណា សាឌី មិនបានប្រាប់ចំណុចណាផ្សេងទៀតដែលនាងបានកែសម្រស់នៅប្រទេសកូរ៉េ នោះទេ តែការទទួលស្គាល់ការពិតថា ពិតជាបានកែសម្រស់ផ្នែកខ្លះមែន របស់សាឌី នាពេលនេះ គឺបង្ហាញថា នាងក្លាហានទទួលស្គាល់ការពិត  ព្រោះតារាភាគច្រើន ទោះជាពួកគេកែសឹងតែអស់សាច់យ៉ាង ណា ក៏មិនព្រមទទួលស្គាល់ជាដាច់ខាត ។ ចំពោះសាឌី នាងត្រូវបានគេហៅថាជា «ស្រីស្អាត» តាំងពីមុនកែច្រមុះ និងចង្កា ហេតុនេះគេជឿថា ក្រោយកែចំណុចខ្វះខាតបែបនេះហើយ នាងនឹងមានមន្ដស្នេហ៍ទ្វេដងជាមិន ខាន ។

ណា សាឌី អតីត Freshie ឆ្នាំ២០១៥ មានឪពុកជាជនជាតិថៃ ម្ដាយជាជនជាតិខ្មែរ មិនសូវសកម្មថតភាពយន្ដ និង MV ដូចមុនទេ មួយរយៈចុងក្រោយនេះ ដោយផ្ដោតតែលើអាជីពMC នៅប៉ុស្ដិ៍បាយ័ន ប៉ុណ្ណោះ ។ កាលពីឆ្នាំ២០១៨ សាឌី ផ្ទុះរឿងអាស្រូវស្នេហាថា នាងត្រូវកូនអ្នកធំម្នាក់ គ្រឺតក្នាញ់នាងខ្លាំងពេក រហូតដល់ខាំឡើងជាំស្បែកសាច់គល់ភ្លៅនាងទៀតផង តែពេលនោះ សាឌី ថានោះជាចេតនារបស់បក្សប្រឆាំង ចង់ធ្វើបាបនាងប៉ុណ្ណោះ។ ក្នុងអាយុ៣០ឆ្នាំ ស្រីស្រស់រូបនេះ មានផ្ទះវីឡា និងរថយន្ដទំនើប ជិះផ្ទាល់ខ្លួន ហើយឥឡូវនាងផ្ដោតលើការថែទាំសម្រស់ថែមទៀត និងមុននេះ ថែមទាំងព្យាយាមហាត់ប្រាណ សម្រកទម្ងន់បានដល់ទៅ៦គ.ក្រ (៦០-៥៤គ.ក្រ) ទៀតផង តែគីឡូដែលនាងស្រលាញ់ គឺ៤៨គ.ក្រ ពោលគឺប្រឹងសម្រកឲ្យបាន ៦គ.ក្រ ថែមទៀត ។

តាមប្រភពថា ក្រៅពីណា សាឌី តារាដែលកែច្រមុះ មានដូចជា សុខ ពិសី, ឱក សុគន្ធកញ្ញា, មាស សុខសោភា, តន់ ច័ន្ទសីម៉ា, តេង លក្ខិណា, ពេជ្រ សោភា (កែស្លាបច្រមុះ), ទេព  បូព្រឹក្ស, សុគន្ធ និសា និងសេង សុខឃីម ជាដើម ។ ប៉ុន្ដែក្នុងចំណោមនោះ មានតែ តន់ ច័ន្ទសីម៉ា, ពេជ្រ សោភា និងណា សាឌី ដែលសារភាពថា ពិតជាបានកែសម្រស់ខ្លះប្រាកដមែន ៕

RELATED ARTICLES