Monday, May 18, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គម លួចគាស់តូបប្តូរប្រាក់ បាន១ថ្ងៃ ជាប់ខ្នោះ

 លួចគាស់តូបប្តូរប្រាក់ បាន១ថ្ងៃ ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិឥណ្ឌូនេស៊ីម្នាក់ បានធ្វើសកម្មភាពលួចគាស់តូបប្តូរលុយ ១កន្លែង លួចយកបានប្រាក់ប្រមាណ ១លានរៀល និងទូរស័ព្ទ ៥គ្រឿង រួចរត់គេចខ្លួនបាន ១ថ្ងៃ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ ស្រាវ ជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីលួចគាស់តូបប្តូរលុយនេះ បានកើតឡើង កាលពីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិសាម គ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ កា រ៉ាន ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ក្រោយទទួលពាក្យបណ្តឹងឈ្មោះណាន ចាន់នី ភេទស្រី អាយុ២៥ឆ្នាំ មុខរបបប្តូរប្រាក់ រស់នៅភូមិស្នាក់នៅភូមិសាម គ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្តឹងជនសង្ស័យ ឈ្មោះ កា រ៉ាន ជនជាតិឥណ្ឌូនេស៊ី ថាបានធ្វើសកម្មភាពលួចគាស់ទ្វារតូបប្តូរលុយយកអស់ចំនួន ១លានរៀល និងទូរស័ព្ទ ៥គ្រឿង ដែលធ្វើសកម្មភាពកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងជំនាញ បានស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាជនជាតិឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពដូចការចោទប្រ កាន់មែន។

ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES