Tuesday, May 26, 2026
Homeនយោបាយប្រមុខរដ្ឋស្ដីទី ចេញព្រះរាជលិខិត លើកលែងទោស ឲ្យលោកកឹម សុខា

ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជលិខិត លើកលែងទោស ឲ្យលោកកឹម សុខា

ភ្នំពេញ:នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥៖ ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោហ៊ុន សែន បានចេញលិខិតលើកលែងទោសឲ្យលោកកឹម សុខា ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២៧ ឆ្នាំ ។

ព្រះរាជក្រឹត្យ លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបាន តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI “អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។

គួរបញ្ជាក់ថាការលើកលែងទោសនេះ អនុវត្តន៌តែចំពោះទោសពន្ធនាគា ដែលជាមូលទោសប៉ុណ្ណោះ៕

RELATED ARTICLES