Thursday, June 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្លឹបឡាវេហ្កាស ឃាត់ខ្លួន១១៦នាក់

បង្ក្រាបក្លឹបឡាវេហ្កាស ឃាត់ខ្លួន១១៦នាក់

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងចម្រុះ បានបើកប្រតិបត្តិការចុះបង្ក្រាបក្លឹបកម្សាន្ត ឡាវេហ្កាស ដោយឃាត់ខ្លួនមនុស្សជាង ១១០នាក់ ដែលភាគច្រើនជនបរទេស និងរកឃើញថា មានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសមួយចំនួន ដូចជា បទល្មើសគ្រឿងញៀន និងជួញដូរផ្លូវភេទ និងជនបរទេសដែលគ្មានឯកសារ សង្ស័យលួចលាក់អនឡា ញហ្គេម ល្មើសច្បាប់។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចទីតាំងក្លឹបកម្សាន្ត ឡាវេហ្កាស ស្ថិតនៅតំបន់ស្តារហ្គោល ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការខាងលើ ការចូលរួមពីកម្លាំងអគ្គស្នងការនគរបាលជាតិ សហ ការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ជាច្រើននាក់។ ក្នុងការបង្ក្រាបក្នុងក្លឹបកម្សាន្តឡាវេហ្កាស ចំណុចតំបន់ស្តាហ្គោលនេះ កម្លាំងចម្រុះបានឃាត់ខ្លួនមនុស្ស ចំនួន១១៦នាក់ ដែលភាគច្រើនជាស្ត្រី និងជាជនជាតិបរទេស ដោយរកឃើញបទល្មើសមួយចំនួន ដូចជា បទល្មើសគ្រឿងញៀន និងជួញដូរផ្លូវភេទ និងជនបរទេសដែលគ្មានឯកសារ សង្ស័យលួចលាក់អនឡាញហ្គេមល្មើសច្បាប់។

ជនសង្ស័យជាជនបរទេសដែលពាក់ព័ន្ធបទល្មើស ត្រូវបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ និងជន បរទេសដែលមិនពាក់ព័ន្ធ ត្រូវបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញពីកម្ពុជា៕

RELATED ARTICLES