Thursday, June 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់គោយន្ត ៣គ្រឿង ដឹកឈើខុសច្បាប់

ចាប់គោយន្ត ៣គ្រឿង ដឹកឈើខុសច្បាប់

ខេត្តមណ្ឌលគិរី ៖ មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃ ភ្នំព្រេច-លំផាត់ ភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះល្បាត ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានដកហូតឈើអារ ប្រភេទលេខ១ (សុក្រំ) ជិត១៥០កំណាត់ រួមទាំងគោយន្តកន្ត្រៃ និងម៉ូតូ ជាច្រើនគ្រឿង។ប្រតិបត្តិការនេះ ប្រើរយៈពេលអស់ ៨ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយលោក ឌិន ប៊ុនថាច ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ស្ថិតក្នុងភូមិសាស្ត្រភូមិជីក្លប ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

សេចក្តីរាយការណ៍ បានឱ្យដឹងថា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពេលចុះល្បាតដល់ចំណុចដៃអូរជាវ (តាម បណ្តោយផ្លូវ៧៧) មន្ត្រីជំនាញ បានប្រទះឃើញជនសង្ស័យ មួយក្រុមមានគ្នាចំនួន ១១នាក់ កំពុងបើកបរគោ យន្តកន្ត្រៃសណ្តោងរ៉ឺម៉ក ចំនួន៤គ្រឿង ដឹកជញ្ជូនឈើ អារប្រភេទសុក្រំ។ នៅពេលឃើញសមត្ថកិច្ច ក្រុមជន សង្ស័យបានបើកគោយន្តគេចរហូតដល់ចំណុចត្រពាំងកណ្តោល ដោយសារស្ថានភាពផ្លូវផុងខ្លាំង ក្រុមជន សង្ស័យបានស្រាយខ្សែពួរទម្លាក់ឈើចោល ហើយបានបន្សល់ទុកម៉ូតូ ម៉ាកហុងដា Wave ពណ៌ស គ្មានស្លាក លេខ ១គ្រឿង (សម្រាប់ជិះមើលផ្លូវ) រួចបើកគោយន្តបន្តទៅមុខ។

មន្ត្រីជំនាញ បានដេញតាមរហូតដល់ចំណុចស្រែប៉ាង រកឃើញគោយន្តកន្ត្រៃ ចំនួន៣គ្រឿង ដែលជនល្មើស យកទៅលាក់ក្នុងព្រៃ រួចរត់គេចខ្លួនបាត់។ ចំណែកគោយន្ត ១គ្រឿងទៀត បានរត់គេចរួច ដោយសារកម្លាំងមន្ត្រី មានចំនួនតិច និងស្ថានភាពមេឃងងឹតខ្លាំង។

ចំពោះវត្ថុតាង គោយន្ត ៣គ្រឿង និងម៉ូតូគ្រឿង ត្រូវបាននាំយកមករក្សាទុកនៅទីស្នាក់ការកណ្តាល រយ៉លើ។

បន្ទាប់មកនៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបានដាក់កម្លាំងយាមកាមឈើ នៅនឹងកន្លែង យ៉ាងតឹងរ៉ឹង រួចបន្តដឹកជញ្ជូនវត្ថុតាង ឆ្ពោះទៅកាន់ទីស្នាក់ការ។ ទោះបីជាមានការរអាក់រអួលដោយសារមធ្យោ បាយដឹកជញ្ជូនខូច នៅចំណុចស្លាកដែក ក៏ដោយ នៅ ថ្ងៃទី៤ ខែមិថុនា ឈើល្មើសទាំងអស់ ត្រូវបានដឹកមកដល់ទីស្នាក់ការកណ្តាលរយ៉លើ ដោយសុវត្ថិភាព។

លុះមកដល់ថ្ងៃទី៥ ដល់ថ្ងៃទី៧ មិថុនា មន្ត្រីជំនាញ បានបន្តរុករកគោយន្ត ១គ្រឿង ដែលនៅសេសសល់ តែរកមិនឃើញ។ បន្ទាប់មក បានរៀបចំកន្លែងទុកដាក់ និងធ្វើការវាស់វែងឈើជាក់ស្តែង។ ជាលទ្ធផល ឈើអារប្រភេទសុក្រំ ដែលដកហូតបាន មានចំនួនសរុប ១៥០ កំណាត់ ស្មើនឹង ៤,៣៦១ម៉ែត្រគូប។

ដោយឡែក នៅថ្ងៃទី៨ មិថុនា ក្រុមកម្លាំងជំនាញ បានបន្តល្បាតរហូតដល់ចំណុចដៃអូររពើ ដោយពុំបានរកឃើញបទល្មើសធនធានធម្មជាតិអ្វីផ្សេងទៀតឡើយ។

ចំពោះមធ្យោបាយនិងវត្ថុតាងដែលដកហូតបានទាំងអស់ ត្រូវបានរក្សាទុកនៅទីស្នាក់ការកណ្តាល រយ៉លើ ហើ យមន្ត្រីជំនាញការិយាល័យដែនជម្រកសត្វព្រៃ ភ្នំព្រេច-លំផាត់ បានរៀបចំកសាងសំណុំរឿងតាមនីតិវិធី៕        

RELATED ARTICLES