ខេត្តបាត់ដំបង ៖ សមត្ថកិច្ចចម្រុះ បានចុះស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញ (មេ ខ្យល់) នាំមនុស្សឆ្លងដែនខុសច្បាប់ ខណៈកំពុងធ្វើសកម្មភាពប្រុងនាំមនុស្សឆ្លងដែន នៅតំបន់ព្រំដែនស្រុកសំ ពៅលូន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចភូមិសាស្ត្រក្រុមទី០៧ ក្នុងភូមិស្រឡៅជ្រំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យជាមេខ្យល់នាំមនុស្សឆ្លងដែន ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ រិត ផលរ៉ា អាយុ២៦ឆ្នាំ មានលំនៅ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ រីឯបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងតាមឃាត់ខ្លួនបន្ត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពទាក់ទងនិងនាំពលករឆ្លងដែនដោយខុសច្បាប់ ប្រាកដមែន ហើយទីតាំងដែលនាំពលករឆ្លងដែននោះ គឺស្ថិតនៅឆ្ងាយពីគោល ដៅការពាររបស់សមត្ថកិច្ចប្រចាំការ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំបញ្ជូនទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕