Wednesday, June 17, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រទះឃើញបេ ៣គ្រាប់ នៅស្រុកភ្នំព្រឹក

ប្រទះឃើញបេ ៣គ្រាប់ នៅស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក និងប៉ុស្តិ៍ពេជ្រចិន្តា បានសហការជាមួយកម្លាំងជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ចុះពិនិត្យទីតាំងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលសល់ពីសម័យសង្គ្រាម ចំនួន៣ទីតាំង។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ជាលទ្ធផលនៃការពិនិត្យឃើញថា នៅក្នុងឃុំភ្នំព្រឹក មានចំនួន ២ទីតាំង រកឃើញគ្រាប់មិនទាន់ផ្ទុះ ចំនួន២គ្រាប់ ក្នុងនោះមានប្រភេទគ្រាប់ ៦៩មិល្លីម៉ែត្រ និងប្រ ភេទគ្រាប់ ៨០មិល្លីម៉ែត្រ។ រីឯនៅឃុំពេជ្រចិន្តា មានចំនួន ១ទីតាំង រកឃើញគ្រាប់ប្រភេទ ៦៩មិល្លីម៉ែត្រ ចំនួន១គ្រាប់។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានចាត់វិធានការដោយចងខ្សែហ៊ុមព័ទ្ធ និងដាក់ស្លាកសញ្ញាសម្គាល់ទីតាំង រង់ចាំកម្លាំងជំនាញ CMAC មកយកទៅកម្ទេចចោល តាមបច្ចេកទេស។

ឆ្លៀតក្នុងឱកាសនោះ សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋាន សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬសំណល់ជាតិផ្ទុះផ្សេងៗ។ សមត្ថកិច្ច បានអំពាវនាវថា ប្រសិនបើប្រជាពលរដ្ឋប្រទះឃើញវត្ថុសង្ស័យជាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ឬយកទៅលេងជាដាច់ខាត ហើយត្រូវរាយការណ៍ជាបន្ទាន់ ជូនសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុ៕

RELATED ARTICLES