Thursday, June 25, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលក់ត្រីត្រោត បន្លំសាលម៉ុន រងការពិន័យ ប្រកាសបិទហាង 

លក់ត្រីត្រោត បន្លំសាលម៉ុន រងការពិន័យ ប្រកាសបិទហាង 

ភ្នំពេញ ៖ ហាងចរណៃ ដែលលក់ត្រីត្រោត បន្លំជាត្រីសាម៉ុន បន្ទាប់ពីត្រូវបានមន្ត្រីជំនាញ ក.ប.ប ចុះពិនិត្យនិងផាកពិន័យ ពី១០លាន ទៅ២០លានរៀលមក បានប្រកាសថា ហាងរបស់ខ្លួននឹងផ្អាកដំណើរការយ៉ាងយូរត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។

យោងតាមសេចក្តីជូនដំណឹងរបស់ហាងចរណៃ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា “ជាថ្មីម្តង ទៀត ហាងចរណៃ សូមអភ័យទោសចំពោះកំហុសឆ្គងនានា និងគោរពអរគុណដល់អតិថិជនទាំងអស់ ដែលបានគាំទ្រហាងយើងខ្ញុំកន្លងមក។ យើងខ្ញុំសូមជម្រាបថា បើមិនមានអ្វីប្រែប្រួលនោះទេ ហាងចរណៃ ទាំងអស់ នឹងផ្អាកដំណើរការ យ៉ាងយូរត្រឹមថ្ងៃទី២២ សីហា ២០២៦ តទៅ។ យើងខ្ញុំ ទុករយៈពេលនេះ ដើម្បីបង្ហើយស្តុកដែលមានស្រាប់ ដើម្បីឱ្យបុគ្គលិកមានពេលវេលាគ្រប់គ្រាន់ ទៅរកការងារថ្មី នៅទីតាំងដដែល ឬនៅស្រុកកំ ណើត និងទុកពេលឲ្យម្ចាស់ផ្ទះជួល អាចរកអ្នកជួលថ្មីបាន ៘…”។

ហាងចរណៃ បានបន្តថា “យើងខ្ញុំសូមឆ្លៀតឱកាសនេះ បញ្ជាក់ថា ហាងចរណៃ លក់តែត្រីសាម៉ុនអាត្លង់ទិក ស្រស់ ដែលចិញ្ចឹមនៅប្រទេសន័រវែស (Norway) ឬអូស្ត្រាលី និងត្រីត្រោត (trout) ដែលចិញ្ចឹមនៅប្រទេសន័រវែស។ ត្រីត្រោតស្រស់ (Fjord trout) នៅហាងចរណៃ គឺត្រីដែលគេចិញ្ចឹមនៅសមុទ្រទឹកជ្រៅ ក្នុងប្រទេសន័រវែស ហើយអាចហូបឆៅបាន យ៉ាងមានសុវត្ថិភាព។ យើងខ្ញុំមិនដែលលក់ត្រីត្រោត ដែលរស់នៅតាមធម្ម ជាតិ ហើយក៏មិនដែលលក់ត្រីត្រោត ដែលគេចិញ្ចឹមនៅប្រទេសណា ក្រៅពីប្រទេសន័រវែស នោះដែរ…”។

គួរបញ្ជាក់ថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង “ក.ប.ប” នៃក្រសួងពាណិជ្ជកម្ម ដោយអនុវត្តតាមតួនាទីនិងភារកិច្ចរបស់ខ្លួន បានចុះត្រួតពិនិត្យទំនិញ នៅហាង “ចរណៃ” ដែលជាទីតាំងលក់និងចែកចាយត្រីក្លាស្សេ និងទំនិញម្ហូបអាហារ ពិ សេស ត្រីសាលម៉ុន និងត្រីត្រោត។

ជាលទ្ធផល មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃអគ្គនាយកដ្ឋាន ក.ប.ប បានរកឃើញថា ហាងយីហោ “ចរណៃ” ពិតជាបានធ្វើធុរកិច្ចដែលបង្កឱ្យអ្នកប្រើប្រាស់មានភាពភាន់ច្រលំ រវាងផលិតផលត្រីសាលម៉ុន និងត្រីត្រោត ដែលអំពើនេះ គឺល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ជាធរមាន។

ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប បានពន្យល់ជូនតំណាងម្ចាស់ហាងចរណៃ អំពីច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មាត្រាទី៣៨ ពាក់ព័ន្ធនឹងការអះអាងដោយបន្លំ ឬធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រឡំ និងបានធ្វើការពិ ន័យអន្តរការណ៍ ហាងចរណៃ ស្របតាមមាត្រាច្បាប់ខាងលើ ក្នុងចន្លោះពី ១០លាន ទៅ ២០លានរៀល។

មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃអគ្គនាយកដ្ឋាន ក.ប.ប ក៏បានណែនាំឱ្យតំណាងម្ចាស់ហាងចរណៃ កែតម្រូវបន្ទាន់ ទៅគ្រប់ទីតាំងលក់ តាមរាជធានី ខេត្ត ដោយត្រូវលើកស្លាកសញ្ញាបញ្ជាក់ពីតម្លៃ ប្រភេទត្រី និងដាក់តាំងដោយឡែកពីគ្នា នៃផលិតផលទាំងនោះ ដើម្បីឱ្យអ្នកប្រើប្រាស់ ទទួលបានព័ត៌មានពិត ពីផលិតផល និងជ្រើស រើសដោយគ្មានភាពភាន់ច្រលំ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម នឹងបន្តអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ដើម្បីការពារអ្នកប្រើប្រាស់ ក៏ដូចជាធានាឱ្យមានការប្រកួតប្រជែងលើទីផ្សារ ដោយសុចរិត និងសូមធ្វើការអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាបន្តចូលរួមសហការក្នុងការផ្តល់ព័ត៌មានអំពីអំពើដែលប៉ះពាល់ដល់សិទ្ធិនិងអត្ថប្រយោជន៍អ្នកប្រើប្រាស់ ឬប៉ះពាល់ដល់សុវត្ថិភាពម្ហូបអាហារ តាមរយៈលេខទូរស័ព្ទសាធារណៈ របស់ក្រ សួងពាណិជ្ជកម្ម ១២៦៦ ដោយអនុគ្រោះ៕

RELATED ARTICLES