Thursday, June 25, 2026
Homeនយោបាយក្រសួងមហាផ្ទៃ ព្រមានប្តឹងរំលាយ គណបក្សនយោបាយ ទទួលហិរញ្ញវត្ថុពីបរទេស

ក្រសួងមហាផ្ទៃ ព្រមានប្តឹងរំលាយ គណបក្សនយោបាយ ទទួលហិរញ្ញវត្ថុពីបរទេស

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីហិរញ្ញវត្ថុគណបក្សនយោបាយ ដោយបញ្ជាក់ថា តាមច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា គណបក្សនយោបាយ ត្រូវបានហាមឃាត់ មិនឱ្យទទួលវិភាគទាន ទោះតាមរូបភាពណាក៏ដោយ ពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬអង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេស។ ក្នុងករណីល្មើសច្បាប់ ក្រសួងមហាផ្ទៃ នឹងផាកពិន័យជាប្រាក់ និងអាចប្តឹង រំលាយគណបក្សនយោបាយនោះ ទៅតុលាការកំពូល។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ លេខ : ១៨៦ សក ចុះថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ មានខ្លឹមសារទាំងស្រុងថា «ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ សារព័ត៌មាន The Sunday Guardian បានចុះផ្សាយអំពីការផ្តល់វិភាគទានពីភាគីបរទេស ឱ្យគណបក្សនយោបាយមួយចំនួន នៅកម្ពុជា រួមបញ្ចូលគ្នាជាគណបក្សតែមួយ ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨។ ប្រសិនបើការផ្សព្វផ្សាយព័ត៌មាននេះ គឺជាការពិត ក្រសួងមហាផ្ទៃ សូមរម្លឹកគណបក្សនយោបាយទាំងអស់ថា រាល់ការទទួលវិភាគទានពីភាគីបរទេស ទោះក្នុងរូបភាពណាក៏ដោយ គឺជាសកម្មភាពផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន។

ជាក់ស្តែង ច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា គណបក្សនយោបាយ ត្រូវបានហាមឃាត់ មិនឱ្យទទួលវិភាគទាន ទោះតាមរូបភាពណាក៏ដោយ ពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬអង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេស។ ក្នុងករណីល្មើស  ច្បាប់បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ផាកពិន័យជាប្រាក់ និងអាចប្តឹងរំលាយគណបក្សនយោបាយនោះ ទៅតុលាការកំពូល។ ច្បាប់ ក៏បានចែងទៀតថា មិនឱ្យគណបក្សនយោបាយស្ថិតនៅក្រោមចំណុះឬការបង្គាប់បញ្ជារបស់គណបក្សនយោបាយបរទេស ឬរដ្ឋាភិបាលបរទេស។ ក្នុងករណីល្មើស តុលាការ អាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយ ឬអាចរំលាយគណបក្សនយោបាយនោះតែម្តង ក្នុងករណីល្មើសធ្ងន់ធ្ងរ។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ និងលើកទឹកចិត្តចំពោះគណបក្សនយោបាយទាំងអស់ ដែលបាននិងកំពុងធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីរួមចំណែកពង្រឹងនីតិរដ្ឋ កសាងនិងអភិវឌ្ឍជាតិ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងឯកភាពជាតិ»៕ ខៀវទុំ។ ក្នុងករណីល្មើសច្បាប់ ក្រសួងមហាផ្ទៃ នឹងផាកពិ ន័យជាប្រាក់ និងអាចប្តឹង រំលាយគណបក្សនយោបាយនោះ ទៅតុលាការកំពូល។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ លេខ : ១៨៦ សក ចុះថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋ ស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ មានខ្លឹមសារទាំងស្រុងថា «ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ សារព័ត៌មាន The Sunday Guardian បានចុះផ្សាយអំពីការផ្តល់វិភាគទានពីភាគីបរទេស ឱ្យគណបក្សនយោ បាយមួយចំនួន នៅកម្ពុជា រួមបញ្ចូលគ្នាជាគណបក្សតែមួយ ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨។ ប្រសិនបើការផ្សព្វផ្សាយព័ត៌មាននេះ គឺជាការពិត ក្រសួងមហាផ្ទៃ សូមរម្លឹកគណបក្សនយោបាយទាំងអស់ថា រាល់ការទទួលវិភាគទានពីភាគីបរទេស ទោះក្នុងរូបភាពណាក៏ដោយ គឺជាសកម្មភាពផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោ បាយ និងច្បាប់នានាជាធរមាន។

ជាក់ស្តែង ច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា គណបក្សនយោបាយ ត្រូវបានហាមឃាត់ មិនឱ្យទទួលវិភាគទាន ទោះតាមរូបភាពណាក៏ដោយ ពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬអង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេស។ ក្នុងករណីល្មើស  ច្បាប់បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ផាកពិន័យជាប្រាក់ និងអាចប្តឹងរំលាយគណបក្សនយោបាយនោះ ទៅតុលាការកំពូល។ ច្បាប់ ក៏បានចែងទៀតថា មិនឱ្យគណបក្សនយោបាយស្ថិតនៅក្រោមចំណុះឬការបង្គាប់បញ្ជារបស់គណបក្សនយោបាយបរទេស ឬរដ្ឋាភិបាលបរទេស។ ក្នុងករណីល្មើស តុលាការ អាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយ ឬអាចរំលាយគណ បក្សនយោបាយនោះតែម្តង ក្នុងករណីល្មើសធ្ងន់ធ្ងរ។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ និងលើកទឹកចិត្តចំពោះគណបក្សនយោបាយទាំង អស់ ដែលបាននិងកំពុងធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីរួមចំ ណែកពង្រឹងនីតិរដ្ឋ កសាងនិងអភិវឌ្ឍជាតិ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារឯក រាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងឯកភាពជាតិ»៕ ខៀវទុំ

RELATED ARTICLES