Tuesday, September 23, 2025
Homeព័ត៌មានជាតិចោរគាស់ផ្ទះម្នាក់ ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់បាន ប្រគល់ឲ្យសមត្ថកិច្ច នៅខណ្ឌជ្រោយចង្វារ

ចោរគាស់ផ្ទះម្នាក់ ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់បាន ប្រគល់ឲ្យសមត្ថកិច្ច នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ ជនសង្ស័យកំពុងតែធ្វើសកម្មភាពលួចគាស់ផ្ទះ ត្រូវប្រជាពលរដ្ឋប្រទះឃើញចាប់ប្រគល់
ឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលព្រែកលៀប ​កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំ មាត់ទន្លេ នៅចំណុចភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ជនសង្ស័យមានឈ្មោះ សុខ ជា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

តាមប្រភពព័ត៌មានពីសាក្សីមានឈ្មោះកន រ័ត្នថា ភេទប្រុស អាយុ២៥ឆ្នាំ ​មុខរបរជាមន្ត្រីយោធា ស្នាក់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានប្រទះឃើញជនសង្ស័យម្នាក់​កំពុងតែប៉ុនប៉ងលួចគាស់ទ្វារផ្ទះគាត់បាននាំ​គ្នាព័ទ្ធចាប់បានប្រគល់ឲ្យនគរបាលប៉ុស្តិ៍ព្រែកលៀប ដើម្បីយកទៅសួរនាំ។

ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាចាស់​ ធ្លាប់ធ្វើសកម្មភាពលួចព្រទ្យសម្បត្តិប្រជាពលរដ្ឋជាញឹកញាប់មកហើយ នៅក្បែរផ្ទះរបស់គាត់។

បើ​តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ឲ្យដឹងថា ខ្លួនធ្លាប់លួចគាស់ទ្វារបានតែម្តងនោះទេ យកទៅលក់បាន៤ទៅ៥ម៉ឺនរៀល ដើម្បីដូរបាយហូប និង​លើកនេះលួចមិនបានសម្រេចចំនួនសរុប២ដង ។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដ​កហូតបានវត្ថុតាងនៅជាប់​នឹងខ្លួនមានទុលឡឺវីស​មួយ និងដំបងចំនួនមួយ។

ក្រោយពេលកើតហេតុជនសង្ស័យ​ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកលៀប បានកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

RELATED ARTICLES