Tuesday, September 23, 2025
Homeព័ត៌មានជាតិរថយន្តជនជាតិខ្មែរ បុករថយន្តជនជាតិចិន ក្រពិតទ្វារ ស្រាប់តែជនជាតិចិនរត់ចោលឡាន

រថយន្តជនជាតិខ្មែរ បុករថយន្តជនជាតិចិន ក្រពិតទ្វារ ស្រាប់តែជនជាតិចិនរត់ចោលឡាន

ភ្នំពេញ ៖ ការបើកបរលឿនខ្វះការប្រុងប្រយ័ត្នមកដល់ចំណុចផ្លូវកែង មិនបានបន្ថយល្បឿន​បណ្តាលឲ្យរថយន្តហាយឡែនឌឺ បុករថយន្តឡិចស៊ីស ជនជាតិចិន ចំពាក់កណ្តាលពេញទំហឹង ធ្វើឲ្យរងការខូចខាតរថយន្តទាំងសងខាង​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ១០១១ កែងផ្លូវ១៩៦៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ស្រវឹងស្រា បើកបររថយន្តគ្រឿង ម៉ាកឡិចស៊ីស RX៣០០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AD-៧៣៣៨ ​ធ្វើដំណើរតាមបណ្តោយផ្លូវ១០១១ ​ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន​ លុះមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងកាត់ផ្លូវ១៩៦៦ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌឺ ពណ៌ទឹកប៊ិច ​ពាក់ស្លាកលេខភ្នំពេញ ២AP-៨៦០៥ បើកបរដោយបុរសម្នាក់ទើបតែចេញមកពីកន្លែងធ្វើការ ​បំណងទៅ​ផ្ទះវិញនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៦៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនបោះពួយយ៉ាងលឿន ​ក៏ជ្រុលទៅបុករថយន្តឡិចស៊ីស ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរថយន្តឡិចស៊ីសក្រពឹតទ្វារផ្នែកខាងស្តាំ ចំណែកឯរថយន្តបង្កក្រពឹតផ្នែកខាងមុខ តែសំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស  តែបុរសជាជនជាតិចិនបានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងហៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិ​ការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕​

RELATED ARTICLES