ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាតៃកុងរថយន្តក្រុងដឹកអ្នកដំណើរ ត្រូវបាននគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីឆែកឆេររកឃើញជញ្ជីងថ្លឹងថ្នាំញៀន១ ដែលជនសង្ស័យលាក់ទុកក្នុងកាបូបស្ពាយ កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ចំណុចផ្លូវ៤៣០ កែងនិងផ្លូវ២០៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សុំ ម៉ៃ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើករថយន្តក្រុង ស្នាក់មិនពិតប្រាកដ និងម្នាក់ទៀតមានឈ្មោះទឹម បុត្រ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបបបើករថយន្តក្រុង ស្នាក់នៅមិនពិតប្រាកដ ដកហូតបានជញ្ជីងថ្លឹងថ្នាំញៀនមួយ ទូរស័ព្ទ២គ្រឿ និងលុយមួយចំនួន ។
តាមសម្តីលោកនាយប៉ុស្តិ៍ទំនប់ទឹក បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យកម្លាំងសមត្ថកិច្ចបានល្បាតក្នុងមូលដ្ធាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ខណៈមកដល់ចំណុចខាងលើក៍ប្រទះឃើញជនសង្ស័យបានឈររេរាមើលទៅគួរឲ្យសង្ស័ យកម្លាំងបានសុំធ្វើការត្រួតពិនិត្យ ក៏ស្រាប់តែរកឃើញនូវជញ្ជីងសម្រាប់ថ្លឹងថ្នាំមួយ ដែលជនសង្ស័យលាក់ទុកក្នុងកាបូបស្ពាយ ឃើញដូចនេះកម្លាំងក៏បាននាំខ្លួនយកទៅសាកសួរនៅប៉ុស្តិនគបាលទំនប់ទឹក។
នៅពេលសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យមិនបានសារភាពនោះទេ រួចហើយបានយកឈ្មោះអ្នកធំមកឌឺដាក់សមត្ថកិច្ចទៀតផង។
ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ ព្រមទាំងវត្ថុតាំងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ធាខណ្ឌចំការមន ដើម្បីសាកសួរបន្ត ៕