Tuesday, September 23, 2025
Homeព័ត៌មានជាតិតៃកុងរថយន្តក្រុង២នាក់ ទុកជញ្ជីងថ្លឹងថ្នាំញៀនហើយ យកឈ្មោះអ្នកធំមកឌឺសមត្ថកិច្ច ត្រូវសមត្ថកិច្ចវាយខ្នោះ

តៃកុងរថយន្តក្រុង២នាក់ ទុកជញ្ជីងថ្លឹងថ្នាំញៀនហើយ យកឈ្មោះអ្នកធំមកឌឺសមត្ថកិច្ច ត្រូវសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាតៃកុងរថយន្តក្រុងដឹកអ្នកដំណើរ ត្រូវបាននគរបាលប៉ុស្តិ៍​ទំនប់ទឹក​ឃាត់ខ្លួនយកទៅសាកសួរ​ បន្ទាប់ពីឆែក​ឆេរ​រកឃើញជញ្ជីងថ្លឹងថ្នាំញៀន១ ​ដែលជនសង្ស័យលាក់ទុក​ក្នុងកា​បូបស្ពាយ​ កាលពីវេលាម៉ោង១និង៣០​នាទី​រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០១៧​ ចំណុចផ្លូវ៤៣០​ កែងនិងផ្លូវ២០៥​ សង្កាត់ទំនប់ទឹក​ ខណ្ឌចំការមន​ ។

ជនសង្ស័យ​ដែលឃាត់ខ្លួនបានមានឈ្មោះ​ សុំ​ ម៉ៃ​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ មុខរបរបើករថយន្តក្រុង​ ស្នាក់មិនពិតប្រាកដ​​ និងម្នាក់ទៀតមានឈ្មោះ​ទឹម​ បុត្រ​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ មុខរបប​បើករថយន្តក្រុង​ ស្នាក់នៅមិនពិតប្រាកដ​ ​ដកហូតបាន​ជញ្ជីងថ្លឹងថ្នាំញៀនមួយ​ ទូរស័ព្ទ២គ្រឿ និងលុយមួយចំនួន ។

​​តាមសម្តី​លោកនាយប៉ុស្តិ៍ទំនប់ទឹក បានឲ្យដឹងថា​ មុនពេលឃាត់ខ្លួនជនសង្ស័យ​កម្លាំងសមត្ថកិច្ច​បានល្បាត​ក្នុង​មូលដ្ធាន ​ដើម្បីទប់ស្កាត់​បទល្មើសផ្សេងៗ​ ខណៈមកដល់ចំណុចខាងលើ​ក៍ប្រទះឃើញ​ជនសង្ស័យ​បានឈររេរា​មើលទៅគួរ​ឲ្យ​សង្ស័ យ​កម្លាំងបានសុំធ្វើការ​ត្រួតពិនិត្យ​ ក៏ស្រាប់​តែរកឃើញ​នូវ​ជញ្ជីងសម្រាប់ថ្លឹងថ្នាំមួយ​ ដែលជនសង្ស័យលាក់ទុកក្នុងកាបូបស្ពាយ​ ឃើញដូចនេះកម្លាំង​ក៏បាននាំខ្លួ​នយកទៅសាកសួរ​នៅ​ប៉ុស្តិ​នគបាល​ទំនប់ទឹក​។

​​នៅពេលសមត្ថកិច្ច​ធ្វើការសាកសួរ​ជនសង្ស័យ​មិនបានសារភាពនោះទេ​  រួចហើយបានយកឈ្មោះ​អ្នកធំមក​ឌឺដាក់​សមត្ថកិច្ចទៀតផង​។

ក្រោយពេលកើតហេតុ​ ជនសង្ស័យទាំង២នាក់​ ព្រមទាំងវត្ថុតាំងត្រូវបានសមត្ថកិច្ច​បញ្ជូនខ្លួនទៅ​អធិការដ្ធា​ខណ្ឌចំការមន ដើម្បី​សាកសួរបន្ត​ ៕

RELATED ARTICLES