Tuesday, September 23, 2025
Homeព័ត៌មានជាតិជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ដោយសារវាយប្លន់យកម៉ូតូ

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ដោយសារវាយប្លន់យកម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ បានឃាត់ខ្លួន បន្ទាប់ពី​ចេញពីក្លឹប​ធ្វើសកម្មភាព​វាយប្លន់ម៉ូតូពីជនរងគ្រោះមិនបានសម្រេច​ កាលពីវេលាម៉ោង០១និង១៥នាទី​រំលង​អាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុង វេងស្រេងចំណុចទល់មុខជិតក្លឹបហ្វាន់ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះបែកក្បាលដោយសារចោរវាយប្លន់យកម៉ូតូ

ជនសង្ស័យទី១ មានឈ្មោះ ម៉ុល សុធារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិស្សិតឆ្នាំទី១ ផ្នែកច្បាប់ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ​មានស្រុកកំណើតនៅភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម​​ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GM-9348  ជិះគ្នា២នាក់ ក្នុងទិសដៅពីកើតទៅលិច ។ ជនសង្ស័យទី២ មានឈ្មោះប៉ុក ហេង​ ភេទប្រុស អាយុ១៩ឆ្នាំ ​មុខរបរលក់ផ្កា ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជនរងគ្រោះទី១ មានឈ្មោះ លុយ កាតាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករផលិតទឹកបិរសុទ្ធលី យ៉ុង ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ​ជាម្ចាស់ម៉ូតូម៉ាក ZOOMER X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DQ-3800 ជិះគ្នា២នាក់បងប្អូន​ជីដូនមួយ ក្នុងទិសដៅកើតទៅលិច។​ ជនរងគ្រោះទី២ មានឈ្មោះយ៉ង់ សុកុម្ភៈ ភេទប្រុសអាយុ១៩ឆ្នាំ ធ្វើការនិងស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចប៉ុសិ៍្តចោមចៅ​ បានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានចេញល្បាតក្នុងមូលដ្ឋានភូមិសាស្រ្តរបស់ខ្លួន ដោយមានម៉ូតូចំនួន៣គ្រឿង មានគ្នា៦នាក់ បានប្រទះឃើញជនសង្ស័យចំនួន៦នាក់ កំពុងជិះម៉ូតូហូតខ្សែក្រវាត់ដេញវាយជនរងគ្រោះ បណ្តាលឲ្យដួលបែកក្បាល ហើយប៉ុនប៉ងប្លន់យកម៉ូតូ ក៏ត្រូវ​សមត្ថកិច្ច​ល្បាតប្រទះឃើញបានជិះម៉ូតូដេញតាមពីក្រោយ ធ្វើឲ្យជនសង្ស័យ២នាក់ជិះម៉ូតូមួយ​គ្រឿង រត់គេចទៅបុក​រថយន្តក្រុងចតចោល បណ្តាលឲ្យដួលត្រូវ​សមត្ថកិច្ច​ឃាត់បាន២នាក់ ភ្លាមៗផងដែរ ​។

ក្រោយពេលកើតហេតុជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធី ៕

ម៉ូតូរបស់ជនរងគ្រោះ
ម៉ូតូជនសង្ស័យធ្វើសកម្មភាពវាយប្លន់យកម៉ូតូ
RELATED ARTICLES