Wednesday, September 24, 2025
Homeព័ត៌មានជាតិបុគ្គលិកហាងស៊ុប មានមាន ចូលទៅវាយបុគ្គលិកហាងស៊ុបឡុកឡុក២ រួចជេរសមត្ថកិច្ចទៀត

បុគ្គលិកហាងស៊ុប មានមាន ចូលទៅវាយបុគ្គលិកហាងស៊ុបឡុកឡុក២ រួចជេរសមត្ថកិច្ចទៀត

ភ្នំពេញ ៖ បុរសចិត្តសឿងម្នាក់ជាបុគ្គលិកហាងស៊ុប មានមាន ចូលទៅវាយបុគ្គលិកហាងស៊ុប ឡុកឡុក២ ដែលស្ថិតនៅទល់មុខគ្នា ពេលសមត្ថកិច្ចចុះអន្តរាគមន៍​ត្រូវជនដៃដល់ដេញកាប់ ធ្វើឲ្យសមត្ថកិច្ចរត់ចោលម៉ូតូ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ១២២ កែងផ្លូវ២២៥ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

ជនបង្ក​មានឈ្មោះ ឃឹម ឈុនហួរ អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកហាង មានមាន ស្នាក់នៅកន្លែងកើតហេតុ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ហាងទាំង២ មានទីតាំងទល់មុខគ្នា ខណៈពេលកំពុងតែរៀបចំបិទហាង​ បុគ្គលិកហាងស៊ុប ឡុកឡុក២ ខ្លះអង្គុយលាងចានខ្លះទៀតរៀបចំតុកៅអី ស្រាប់តែជនបង្កខាងលើ មិនដឹងថាមានគុំនុំពីកាលណាមកនោះទេ​ បានដើរកាន់កាំបិតបុ័ងតោសំដៅទៅធាក់បុគ្គលិកហាង ឡុកឡុក២ ចំនួន២នាក់ កំពុងអង្គុយកើបសំរាម បណ្តាលឲ្យដួលដាច់ផ្ងារ រួច​ជនបង្កបានដើរទៅក្នុងហាងកាប់តុនិងចានជ័រខូចខាតមួយចំនួន និងស្រែកឡូឡាផ្អើលគេផ្អើលឯង។

ប្រភពដដែលបន្តទៀតថា បន្ទាប់មកក៏ឃើញវត្តមានសមត្ថកិច្ចមូលដ្ឋាន២នាក់ ចុះមកជួយអន្តរាគមន៍ ​បែរជាត្រូវជនបង្កយកកាំបិតដេញកាប់កំលាំងសមត្ថកិច្ច បណ្តាលឲ្យសមត្ថកិច្ចរត់ចោលម៉ូតូ ហើយថែមទាំងជេរសមត្ថកិច្ចនគរបាលថា ជាប៉ូលីសយួន បម្រើតែពួកយួន ។

ភ្លាមៗនោះ សមត្ថកិច្ចបានទាក់ទងហៅកំលាំងមកបន្ថែមជួយ​អន្តរាគមន៍ ចាប់ឃាត់ខ្លួនជនបង្កយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣។

បច្ចុប្បន្នជនបង្ករួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ កសាងសំណុំរឿងបញ្ចូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES