Wednesday, September 24, 2025
Homeព័ត៌មានជាតិបង្រ្កាបទីតាំងកត់ឆ្នោតវៀតណាម ជ្រកក្រោមស្លាកឆ្នោតខ្មែរ

បង្រ្កាបទីតាំងកត់ឆ្នោតវៀតណាម ជ្រកក្រោមស្លាកឆ្នោតខ្មែរ

កណ្តាលៈ ទីតាំងកត់ឆ្នោតវៀតណាម ជ្រកក្រោមស្លាកឆ្នោតខ្មែរ មានអាជ្ញាប័ណ្ណត្រឹមត្រូវ ត្រូវបាន​សមត្ថកិច្ចនគរបាលខេត្តកណ្តាល ដឹកនាំដោយលោកព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត​កណ្តាល ធ្វើការបង្រ្កាបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២​០​១៧ ស្ថិតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ឃុំ​ស្វាយរលំ និងឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពពីមន្ត្រីនគរបាលខេត្តកណ្តាល បានឲ្យដឹងថា មុននឹងឈានដល់បង្រ្កាបទីតាំងកត់​កន្ទុយលេខខាងលើនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល បានទទួលពាក្យបណ្តឹងពី​តំណាងក្រុមហ៊ុនឆ្នោតខ្មែរ ដែលមានអាជ្ញាប័ណ្ណថា នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងភូមិសាស្ត្រ​ឃុំស្វាយរលំ-ឃុំសិត្បូ ស្រុក​ស្អាង មានមេកន្ទុយលេខជាច្រើននាក់ បានយកយីហោឆ្នោត​របស់​ខ្លួន​ទៅ​បិទមុខ ដើម្បីកត់ឆ្នោតវៀតណាម ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងលោកឧត្តមសេនីយ៍ត្រី រឿង ណារ៉ា ស្នងការរង បាន​សុំ​បទ​បញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ​ ចំរើន ស្នងការនគរបាលខេត្ត និងសុំការសម្របសម្រួល​នីតិវិធីពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ដឹកនាំ​កម្លាំង​នគរបាលព្រហ្មទណ្ឌ​កម្រិតធ្ងន់ និងកម្រិតស្រាល ចុះសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរ​មូលដ្ឋាន ធ្វើការស្រាវជ្រាវ និងបង្រ្កាបទីតាំងកត់ឆ្នោត ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងភូមិសាស្ត្រ​ឃុំស្វាយរលំ-ឃុំសិត្បូ ស្រុក​ស្អាង ។

ជាលទ្ធផល សមត្ថកិច្ចធ្វើការបង្រ្កាបបាន​៨ទីតាំង ក្នុងនោះនៅភូមិសាស្ត្រក្រុងតាខ្មៅ​០៣​ទីតាំង និងភូមិសាស្ត្រឃុំស្វាយរលំ-ឃុំសិត្បូ ស្រុក​ស្អាង០៥ទីតាំង ឃាត់ខ្លួនមនុស្សដែលពាក់ព័ន្ធ​ជាច្រើននាក់ ដើម្បីធ្វើការសាកសួរ និង​កសាង​សំណុំ​រឿងចាត់ការតាមច្បាប់ ៕

RELATED ARTICLES