Wednesday, September 24, 2025
Homeព័ត៌មានជាតិខឹងសង្សារមានប្រុសថ្មី ចាក់សោបង្ខាំងក្នុងបន្ទប់​ ហៅបក្ខពួក១០នាក់ ចាំកាប់សម្លាប់សង្សារថ្មី

ខឹងសង្សារមានប្រុសថ្មី ចាក់សោបង្ខាំងក្នុងបន្ទប់​ ហៅបក្ខពួក១០នាក់ ចាំកាប់សម្លាប់សង្សារថ្មី

ភ្នំពេញ ៖ នារីជាកម្មការិនីកាត់ដេរម្នាក់ មានសង្សារហើយលួចទាក់ទងសង្សារថ្មីម្នាក់ទៀត ធ្វើឲ្យ​សង្សារចាស់ខឹងគំរាមកំហែងរកសម្លាប់ចោល ព្រមទាំងនាំបក្ខពួក១០នាក់ មកចាំកាប់សម្លាប់សង្សារថ្មី និងចាក់សោបង្ខាំងទុកក្នុងបន្ទប់ជួល ធ្វើឲ្យនារីរងគ្រោះភ័យប៉ុន​ប៉ងចងក​សម្លាប់ខ្លួននិងលេបថ្នាំធ្វើអត្តឃាត​សន្លប់​ស្តូកស្តឹង ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមិនបានស្គាល់អត្តសញ្ញាណទេ សន្លប់ស្តូកស្តឹង អាយុជា​ង២០ឆ្នាំ ជាកម្មការិនីកាត់ដេរ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។ ចំណែកបក្ខពួកជនសង្ស័យឃាត់ខ្លួនបាន​៣នាក់ ទី១ ​ឈ្មោះព្រាប ណុយ អាយុ២៣ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកស៊ីធរកណ្តាល ខេត្តកណ្តាល ​ជាអ្នក​កាន់ដាវ ទី២ ​ឈ្មោះ ហម អេ អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ​និងទី៣ ​ឈ្មោះ វ៉េត វ៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលក់សាច់ជ្រូក ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល រីឯជនដៃដល់ដែលជា​សង្សាររបស់នារីរងគ្រោះ គ្រាន់តែស្គាល់ឈ្មោះថា ម៉ាប់ ។

​​តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះជួល បាននិយាយថា មុនពេលកើតហេតុ ប្រមាណជាងមួយខែមុន នារីរងគ្រោះខាងលើមានទំនាក់ទំនងស្នេហាជាមួយជនដៃដល់​ម្នាក់ ឈ្មោះម៉ាប់ និងបាន​មកលេងនៅបន្ទប់ជួលរបស់នារីរងគ្រោះ ហើយ​គាត់ឃើញបុរសខាងលើមិនដែល​ស្គាល់ និង​មានសភាពមិនសូវស្រួល បង្កភាពមិនប្រក្រតីនៅផ្ទះជួលរបស់គាត់ ក៏បម្រុងហៅសមត្ថកិច្ចឃាត់ដែរ ប៉ុន្តែនារីរងគ្រោះខាងលើនិយាយថា ឃាត់អីគាត់ជាសង្សារបស់ខ្ញុំតើ! ទើបគាត់មិនបាន​ប្តឹងផ្តល់ទេ។ ​លុះនៅវេលាម៉ោង៦ល្ងាច នៅថ្ងៃកើតហេតុខាងលើ ជនបង្កឈ្មោះម៉ាប់ ​មានទំនាស់ជាមួយនារីរងគ្រោះសង្ស័យរឿងប្រចណ្ឌ បានបោកទូរស័អស់មួយគ្រឿង មិនស្គាល់ម៉ាក​។ បន្ទាប់មកជនដៃដល់បានចេញ​ទៅបាត់ ដោយឃើញបន្ទប់ចាក់សោរពីខាងក្រៅ ស្មានថាមិនមានមនុស្ស ។ លុះនៅម៉ោងកើតហេតុខាងលើ ស្រាប់តែអ្នកនៅជិត​បន្ទប់​កើតហេតុបាន​ប្តឹងសមត្ថកិច្ចថា នារីរងគ្រោះ​ត្រូវគេបង្ខាំងនៅក្នុងបន្ទប់​ ហើយមិនបានដឹងថា មានបក្ខពួកជនដៃដល់គំរាមសម្លាប់នារីរងគ្រោះទេ ទាល់តែ​កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ បានចុះទៅអន្តរាគមន៍​គាស់បន្ទប់​ស្រាប់តែឃើញនារីរងគ្រោះលេបថ្នាំសម្លាប់ខ្លួន សន្លប់ស្តូកស្តឹងនៅក្នុងបន្ទប់ ថែមទាំងមានខ្សែចងកនៅក្នុងបន្ទប់ជួលរបស់ខ្លួនផងដែរ មិន​ដឹងថាមានរឿងអីកើតឡើងចំពោះនារីរងគ្រោះទេ បានជានាងដាច់ចិត្តធ្វើអត្តឃាតខ្លួនឯងបែបនេះ ។

ប្រភពបានបន្តទៀតថា បន្ទាប់ពីកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅបានឃាត់ជនសង្ស័យ៣នាក់ មានដាវមួយដើម កំពុងតែដើររេរានៅផ្លូវឌឿងហែមជិតផ្ទះជួល កើតហេតុខាងលើ​ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅ ។ ដោយឡែកនារីរងគ្រោះ​ត្រូវបានបងប្អូន​ដឹកយកទៅគ្លីនិកឯកជន មិនហ៊ានទទួលព្យាបាលបានបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសមៈ ដើម្បីលាងក្រពះរួច បានដឹងខ្លួនឡើងវិញហើយ តែនាងមិនព្រមនិយាយស្តីអ្វីទាំងអស់ ។

​ពេលសមត្ថកិច្ចសាកសួរជនសង្ស័យ៣នាក់ ដែលឃាត់ខ្លួន បានសារភាពថា ខ្លួនបានស្គាល់​គ្នាជាមួយ​ឈ្មោះ ម៉ាប់ ដែលធ្លាប់ចេញលុយឲ្យពួកគេចូលក្លឹបផឹកស៊ីកន្លងមក ទើបពួកគេរាប់អានគ្នាជាមិត្តភក្កិ ប៉ុន្តែទើបនឹងស្គាល់គ្នាមិនសូវជិតស្និទ្ធទេ ។ មុនពេលកើតហេតុឈ្មោះ ម៉ាប់ បាន​នាំបក្ខពួកចំនួន១០នាក់ ប្រដាប់ដោយដាវមួយដើម ដើម្បីចាំកាប់សម្លាប់ប្រុសថ្មី
​សង្សាររបស់គេ មិនទាន់ទាំងបានកាប់ផង ត្រូវសមត្ថកិច្ចចាប់បានតែម្តង ។

ក្រោយពេលកើតហេតុ ជនសង្ស័ទាំង៣នាក់ខាងលើ ត្រូវបាននគរបាលប៉ុសិ៍ចោមចៅ កសាងសំណុំរឿងទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធី ៕

RELATED ARTICLES