Wednesday, September 24, 2025
Homeព័ត៌មានជាតិទីតាំងម៉ាស្សាកោសជប់ លួចប្រព្រឹត្តសញ្ចាកម្ម​នៅផ្លូវ២០០៤ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប រំដោះនារីរងគ្រោះ៦នាក់ មេក្លោងមិនទទួលស្គាល់កំហុស

ទីតាំងម៉ាស្សាកោសជប់ លួចប្រព្រឹត្តសញ្ចាកម្ម​នៅផ្លូវ២០០៤ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប រំដោះនារីរងគ្រោះ៦នាក់ មេក្លោងមិនទទួលស្គាល់កំហុស

​ភ្នំពេញ៖ ហាង​ម៉ាស្សា​កោស​ជប់​លួចប្រព្រឹត្តសញ្ចាកម្មមួយកន្លែង ស្ថិតនៅ​តាម​ផ្លូវ​២០០៤​ ត្រូវ​កម្លាំង​នគរ​បាល​ក្រសួង​មហាផ្ទៃ​ ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​អនីតិជន ចុះទៅបង្ក្រាប​និង​ឃាត់​ខ្លួនថៅកែស្រី​ម្នាក់​ជា​មេ​ក្លោង ព្រមទាំងរំដោះស្រ្តីរងគ្រោះ​៦នាក់​ទៀត​ បង្ក​ឲ្យមានការ​ភ្ញាក់​ផ្អើល​កាលពីវេលា​ម៉ោង៨និង២០នាទី​យប់​ ថ្ងៃ​ទី​២៩ ខែ​សីហា ​ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុង​ភូមិ​ត្រពាំង​ល្វា ​សង្កាត់​កាកាប​១ ខណ្ឌពោធិ៍សែនជ័យ​។

ជន​សង្ស័យ​ជា​មេ​ក្លោង​បើក​ហាង​កោសជប់លួចបម្រើ​សេវា​ផ្លូវ​ភេទ ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ មេ​ ស៊ីថា ​ភេទ​ស្រី ​អាយុ​៣៨ឆ្នាំ ​ស្នាក់​នៅ​ក្នុង​ហាង​កើត​ហេតុ​ខាង​លើ ចំណែកបុរសជាប្តី រត់គេចខ្លួនបាត់ ​។ រីឯ​ជនរងគ្រោះ​ទាំង​៦នាក់ សុទ្ធតែស្រី​ត្រូវ​បាន​គេ​ស្គាល់​ ទី១. ​ឈ្មោះ​ យាន​ សម្ជស្ស ​​អាយុ​២៣ឆ្នាំ​ ទី​២. ​ឈ្មោះ​ តាវ​ ស្រី​មុំ​ ​​អាយុ​២៥ឆ្នាំ​ ទី​៣. ​ឈ្មោះ​ ឡាយ​ ស្រី​ធី​ ​​អាយុ​២៥ឆ្នាំ​ ទី​៤​. ឈ្មោះ​ចន​ ស្រី​ប៉ុក​ ​​អាយុ​២៥ឆ្នាំ​ ទី​៥. ​ឈ្មោះ​ បាត់​ បញ្ញា​ ​​អាយុ​២៤ឆ្នាំ​ និងទី​៦ ​ឈ្មោះ​ ម៉ែន​ សានី​ ​​អាយុ​២១ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅ​ហាង​កើត​ហេតុ​ខាង​លើ​។

តាមប្រភពពត៌មាន​ពី​លោក​ឧត្តម​សេនីយ៍​ត្រី​ សំបូរ​ មាណ្ណារិទ្ធ​ អនុប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​ពារ​អនីតិជន ​នៃ​ក្រសួង​មហាផ្ទៃ​ បានឲ្យដឹងថា មុន​ពេល​ឈាន​ដល់​ការ​បង្ក្រាប​ជន​សង្ស័យជា​មេ​ក្លោងបើកហាងម៉ាស្សាលួចលាក់បម្រើផ្លូវភេទ សមត្ថកិច្ចធ្វើការស្រាវជ្រាវដឹងហើយ បាន​ស្នើ​សុំ​ឯក​ឧត្តម​ព្រះ​រាជ​អាជ្ញា​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លោក​គុជ​ គីម​ឡុង​ ព្រះ​រាជ​រាជ្ញា​រង ​ដើម្បី​ចុះ​បង្ក្រាប​ហាង​ម៉ាស្សា​កោស​ជប់​​បំភាន់​ភ្នែក​សមត្ថកិច្ច​ការ​ពិត​លួច​លាក់​ប្រព្រឹត្តអំពើ​សញ្ចាកម្ម។

​ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រឡា​បញ្ជី​ លោក​គុជ គីម​ឡុង​ ព្រះ​រាជ​
រាជ្ញា​រង​អមសាលាដំបូងរាជធានីភ្នំពេញ កម្លាំង​នគរបាល​ជំនាញ​នៃ​ក្រសួង​មហាផ្ទៃ​ ដឹក​នាំ​ដោយ​លោក​ផ្ទាល់​អង្គ​ការ​ការពានិងងសេចក្តីស្រឡាញ់ លោកនាយ​ប៉ុស្តិ៍​កាកាប​១ ​មេ​ភូមិ​ ព្រមទាំង​កម្លាំង​នគរបាល​ជា​ច្រើនរូប​ទៀត ​បានចុះឆែកឆេរផ្ទះម៉ាស្សាកោសជប់បាន៤បន្ទប់ ក្នុង​នោះបន្ទប់ទី១​ មានស្រោមអនាម័យ មិនទាន់ប្រើប្រាស់ចំនួន៣ប្រអប់តូច និង​បន្ទប់៣ទៀត សុទ្ធតែមានស្រោមដែលប្រើរួចដូចគ្នា ​និងមានស្រ្តីរងគ្រោះចំនួន៦នាក់ ព្រមទាំងស្រ្តីជា​ម្ចាស់ហាងម្នាក់ ចំណែកបុរសជាប្តីរត់គេចខ្លួនបាត់ ។

បន្ទាប់ពីសមត្ថកិច្ចចុះទៅឆែកឆេរឃើញជាក់ស្តែងហើយ ថៅកែស្រីហាងម៉ាស្សាលួចប្រព្រឹត្តសញ្ចាកម្មខាងលើនេះ មិនព្រមចុះហត្ថលេខានិងផ្តិតមេដាយទទួលស្គាល់កំហុសខ្លួនដែលបានប្រព្រឹត្តទេ ព្រោះកន្លងមកស្រ្តីខាងលើនេះធ្លាប់ជាប់ពាក់ព័ន្ធម្តងរួចមកហើយ ។

​​​​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរ​បាល​ក្រសួង​មហាផ្ទៃ​ នាំ​ទៅសាក​សួរ​ ហើយប្រគល់ឲ្យអង្គការយកទៅណែនាំ ។ ដោយឡែកថៅកែស្រីហាងម៉ាស្សាកោសជប់លួចប្រព្រឹត្តសញ្ចារ​កម្ម ត្រូវបានកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ រីឯទីតាំងខាងលើត្រូវបានបិទជាបណ្តោះអាសន្ន ៕

RELATED ARTICLES