ភ្នំពេញ ៖ គណបញ្ជាការឯកភាពខណ្ឌដូនពេញ ចាប់ម៉ូតូដាក់បំពង់ស៊ីមុំាងកែច្នៃ ធ្វើឲ្យបំពងសំឡេងរំខានដល់អ្នកដទៃ បានចំនួន៨គ្រឿង យកទៅរក្សាទុក៤ថ្ងៃ ទើបឲ្យយកបំពង់ស៊ីមុំាងធម្មតា យកមកដាក់ ហើយប្រគល់ម៉ូតូវិញឲ្យ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១១០ នៅចំណុចសាលាខណ្ឌដូនពេញ ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីខាងមន្ត្រីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា ដោយមានបញ្ជាពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ឲ្យចាប់ម៉ូតូណាដែលដាក់បំពង់ស៊ីមាំងកែច្នៃខុសបច្ចេកទេស បង្កការរំខានដល់ដទៃ ។ ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ឃាត់បានម៉ូតូសរុបទាំងអស់៨គ្រឿង ម៉ូតូ MSX ៦គ្រឿង CBR ១គ្រឿង Zoomer-X ១គ្រឿង យកទៅធ្វើការអប់រំនៅសាលាខណ្ឌដូនពេញ និងឃាត់ទុករយៈពេល៤ថ្ងៃ ទើបហៅម្ចាស់ម៉ូតូឲ្យយកបំពង់ស៊ីមុំាងដើម្បីយកមកដោះដូរ ទើបឲ្យយកម៉ូតូត្រឡប់ទៅផ្ទះវិញ។
ក្រោយពេលកើតហេតុម្ចាស់ម៉ូតូទាំងអស់ ត្រូវលោកអភិបាលខណ្ឌដូនពេញ ធ្វើកិច្ចសន្យាអប់រំរួចទើបឲ្យត្រឡប់ទៅផ្ទះ៕