Wednesday, September 24, 2025
Homeព័ត៌មានជាតិម៉ូតូ៨គ្រឿង បំពាក់បំពង់សុីមាំងខុសបច្ចេកទេស ត្រូវសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ទុក៤ថ្ងៃ

ម៉ូតូ៨គ្រឿង បំពាក់បំពង់សុីមាំងខុសបច្ចេកទេស ត្រូវសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ទុក៤ថ្ងៃ

ភ្នំពេញ ៖ ​គណបញ្ជាការឯកភាពខណ្ឌដូនពេញ ​ចាប់ម៉ូតូដាក់បំពង់ស៊ីមុំាងកែច្នៃ ធ្វើឲ្យបំពងសំឡេង​រំខានដល់អ្នកដទៃ​ បានចំនួន៨គ្រឿង យកទៅរក្សាទុក៤ថ្ងៃ ទើបឲ្យយកបំពង់ស៊ីមុំាងធម្មតា យកមកដាក់ ហើយប្រគល់ម៉ូតូវិញឲ្យ​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១១០ នៅចំណុចសាលាខណ្ឌដូនពេញ ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីខាងមន្ត្រីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា ​ដោយមានបញ្ជាពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ឲ្យចាប់ម៉ូតូណាដែលដាក់បំពង់ស៊ីមាំងកែច្នៃខុសបច្ចេកទេស បង្កការរំខានដល់ដទៃ ។ ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ឃាត់បានម៉ូតូសរុបទាំងអស់៨គ្រឿង ម៉ូតូ MSX ៦គ្រឿង CBR ១គ្រឿង Zoomer-X ១គ្រឿង យកទៅធ្វើការអប់រំនៅសាលាខណ្ឌដូនពេញ​​ និងឃាត់ទុករយៈពេល៤ថ្ងៃ ទើបហៅម្ចាស់ម៉ូតូឲ្យយកបំពង់ស៊ីមុំាងដើម្បីយកមកដោះដូរ ទើបឲ្យយកម៉ូតូត្រឡប់ទៅផ្ទះវិញ។

ក្រោយពេលកើតហេតុម្ចាស់ម៉ូតូទាំងអស់ ត្រូវលោកអភិបាលខណ្ឌដូនពេញ​ ធ្វើកិច្ចសន្យាអប់រំរួចទើបឲ្យត្រឡប់ទៅផ្ទះ៕

RELATED ARTICLES