Wednesday, September 24, 2025
Homeព័ត៌មានជាតិនាយករងសាលាបឋមសិក្សាទួលគោក ត្រូវគេប្រទះឃើញស្លាប់នៅខាងមុខសាលា បន្សល់ទុកកូនតូចៗ

នាយករងសាលាបឋមសិក្សាទួលគោក ត្រូវគេប្រទះឃើញស្លាប់នៅខាងមុខសាលា បន្សល់ទុកកូនតូចៗ

ភ្នំពេញ​ ៖​ លោកគ្រូបង្រៀនម្នាក់បានស្លាប់យ៉ាងអាណោចអាធម នៅមាត់ទ្វាររបងសាលាបឋមសិក្សាទួលគោក សង្ស័យករណីប្លន់យកម៉ូតូ បន្សល់ទុកកូនប្រុសស្រីតូចៗចំនួន៥​នាក់​ និងប្រពន្ធបានស្រែកទ្រហ៊ោយំសោកសង្រេង។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលនៅវេលាម៉ោង៦​និង៣០​នាទីព្រឹក ថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០១៧​ ស្ថិតនៅមាត់ទ្វាររបងសាលាបឋមសិក្សាទួលគោក​ សង្កាត់បឹងកក់១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។​

ប្រភពព័ត៌មានពីស្រ្តីឈ្មោះ​ ប៊ួ​ ច័ន្ទថន​ មុខរបរលក់ដូរក្នុងសាលា​ ស្នាក់នៅក្នុងសាលា​ និងជាប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ ជនរងគ្រោះមានឈ្មោះ​ ឆន​ ណុប​ ភេទប្រុស​ អាយុ៥២​ឆ្នាំ​ មុខរបរជានាយកស្ដីទីសាលាបឋមសិក្សាទួលគោក​ ស្នាក់នៅកន្លែងកើតហេតុខាងលើ​ ស្រុកកំណើត​ភូមិចេក​ ឃុំស្តុក​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​។

មុនពេលកើតហេតុតាំងពីម៉ោង១រំលងអាធ្រាត ជនរងគ្រោះបានចេញពីហូបចុកជាមិត្តភក្តិ រួចបានតេហៅគាត់ឲបើកទ្វារឲ្យគាត់ចូលក្នុង តែគាត់ (ប្រពន្ធ) ប្រាប់ថា មិនមានសោរទ្វាររបងសាលានោះទេ ដូច្នេះមិនបានចេញមកបើកទ្វារនោះទេ រួចគាត់បានបិទទូរស័ព្ទដេកវិញជាមួយកូនតូចទៅ​។ លុះព្រឹកឡើងក៏មានការភ្ញាក់ផ្អើលនេះកើតឡើង ក៏ឃើញប្តីគាត់ស្លាប់នៅមុខសាលានេះតែម្តង៕

RELATED ARTICLES