Thursday, September 25, 2025
Homeព័ត៌មានជាតិម៉ូតូ២គ្រឿង បុកគ្នាខ្ទាតទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ

ម៉ូតូ២គ្រឿង បុកគ្នាខ្ទាតទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ ៖ បុរស​២នាក់​ជិះម៉ូតូ​ខ្វះការប្រុងប្រយ័ត្ន នៅផ្លូវ​បំបែកជាបួន​ បានជ្រុលទៅបុក​
ម៉ូតូ​មួយគ្រឿង​ទៀត ​ដែល​ជិះ​ដោយ​នារី​ម្នាក់​ពេញទំហឹង​ បណ្តាល​ឲ្យ​មានអ្នក​រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​២នាក់​ ហេតុការណ៍​នេះបានកើតឡើងនៅ​១០និង​១០នាទី​យប់​ ថ្ងៃទី​០១​ ​ខែកញ្ញា​ ឆ្នាំ​២០១៧​ ជិត​សាលា​រៀន​ទួនហ្វា​ ផ្លូវ​១៧៣​ កែងនិង​ផ្លូវ​៣១០​ សង្កាត់​ទួលស្វាយ​ព្រៃ​១​ ខណ្ឌចំការមន​ ។

​តាមប្រភពព័ត៌មានពី​កន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​នារី​ ម្នាក់​ បានជិះម៉ូតូ​ម៉ាកហុងដាឌ្រីម​​ ស៊េរី​ឆ្នាំ​២០០៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ព្រះ​សីហនុ​​ 1B-5835 បានធ្វើដំណើរតាមផ្លូវ​១៧៣​ ក្នុងទិសដៅ​ពី​ត្បូងទៅជើង​ ខណៈមកដល់​ចំណុចកើត​ហេតុ​ ដែរ​ជាផ្លូវ​បំបែក​បួន ​ក៍ស្រាប់តែ​បុរស​២នាក់​ បានជិះម៉ូតូ​ម៉ាកហុងដាឌ្រីម ​ស៊េរី​ឆ្នាំ​២០១៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1FB-8420 បានធ្វើដំណើរតាមផ្លូវ​៣១០ ទិសដៅពីលិចទៅកើត​ ក្នុង​ល្បឿនលឿន​ដូចហោះ​ ព្រមទាំង​ខ្វះការប្រុង​ប្រយ័ត្នផងនោះ​ បានជ្រុលទៅបុក​ម៉ូតូ​ដែល​ជិះ​ដោយ​នារី​ម្នាក់​ ចំពាក់​កណ្តាលពេញ​ បណ្តាល​ឲ្យនារី​រូប​នោះ​រងរបួសធ្ងន់​បាក់ថ្គាម ត្រូវបាន​រថយន្ត​សង្គ្រោះ​បានមកដឹក​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក​សុខលាភ មេត្រី​ ចំណែកម៉ូតូ​រងការខូចខាត​ ដាច់់បំពង់​ស៊ីមាំង​ ។

​ប្រភពដដែល​បានបន្ត​ទៀតថា​ ខាងម៉ូតូ​បង្ក​នៅពេលដែល​បុក​ម៉ូតូនារី​គ្រោះ​រួច​ហើយ​ ម៉ូតូ​មិន​ទាន់​អស់​ល្បឿន​ បានជ្រុលទៅបុក​ទ្វារ​ផ្ទះ​ប្រជាពលរដ្ឋ ​បណ្តាល​ឲ្យរងការខូចខាត​ វៀច​អស់​មួយ​ប្រលោះ​ ​និង​ធ្វើ​ឲ្យអ្នក​ជិះម៉ូតូ​ទាំងពីរនាក់​រងរបួសរលាត់ដៃរលាត់ជើង​ដាច់មុខ​ដាច់មាត់​  ហើយ​ភ្លាមៗនោះ​ អ្នក​ទាំង​ពីរ​បានទាញ់​ម៉ូតូ​បម្រុងជិះ​រត់គេចខ្លួន​ តែត្រូវបានបងប្អូន​ប្រជាពលរដ្ធ​ដេញ​ឃាត់​ខ្លួន​បានមកវិញ​ ។

​​ក្រោយ​ពេល​កើតហេតុ​ម៉ូតូ​ទាំង​ពីរគ្រឿង ​​ព្រមទាំង​អ្នក​បើក​ម៉ូតូ​បង្ក​ ត្រូវ​បានសមត្ថកិច្ច​
ជំនាញ់​បាន​មក​ធ្វើ​ការ​វាស់វែង យកទៅ​រក្សា​​ទុកនៅ​អធិការដ្ធានខណ្ឌ​ចំការមន ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

RELATED ARTICLES